ហ៊ានម្លេស! នេះ​ជា​មនុស្ស​ ឬសត្វពីងពាង (មាន​វី​ដេ​អូ​)

នៅ​ភាគ​ខាង​ត្បូង​ខេត្ដ​ Guizhou នៃ​ប្រ​ទេស​ចិន​ មាន​ជន​ជាតិ​ភាគ​តិច​ម៉ៃអូ ដែល​ស្ថិត​នៅ​ក្នុង​​ភូមិ​តូច​មួយ​ បាន​កាន់​ប្រ​ពៃ​ណី​យ៉ាង​​ផ្ជាប់​ផ្ជួន។ តាំង​ពី​បុរាណ​កាល​មក​ មនុស្ស​ប្រុស​ទាំង​អស់​ ត្រូវ​ទៅ​ជីក​ថ្ម​ធំៗ​ និង​ឡើង​ទៅ​លើ​ភ្នំ​ ដើម្បី​បេះ​យក​រុក្ខ​ជាតិ​ ដោយ​មិន​ឲ្យ​ប្រើ​ខ្សែ​រ៉ក​ ឬ​ឧបករណ៍​ជំ​នួយ​ផ្សេងៗ​ឡើយ​។

អ្នក​ភូមិ​មាន​ជំ​នឿ​ថា​ អ្វី​ៗគ្រប់​យ៉ាង​ទាំង​អស់​ដែល​ដុះ​នៅលើ​​ភ្នំ​ សុទ្ធ​តែ​ជា​ឱសថ​សម្រាប់​ព្យា​បាល​ជម្ងឺហឺត​ និង​ជម្ងឺ​សន្លាក់​ឆ្អឹង។​ ដោយ​សារ​តែ​​ សកម្ម​ភាព​ឡើង​ភ្នំ​នេះ​ហើយ​ បាន​គេ​ដាក់​រហស្ស​នាម​ ឲ្យ​ប្រ​ជា​ជន​ម៉ៃអូថា​ «មនុស្ស​ពីង​ពាង»។

ស្ដ្រី​ម្នាក់​ឈ្មោះ​ Luo Dengping បាន​ក្លាយ​ជា​អ្នក​ឡើងភ្នំ​​ទី​មួយ​​​នៅ​ក្នុង​ប្រ​ទេស​ចិន​។ Luo Dengping និង​មនុស្ស​ប្រុស​ទាំងអស់​នៅ​ក្នុង​ភូមិ​ អាច​ឡើង​ភ្នំ​បាន​កម្ពស់​​ ១០០​ ម៉ែត្រ​ ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។

អ្វី​ដែល​គួរ​ឲ្យ​ចំ​ឡែក​នោះ​ គឺ​ប្រ​ពៃណី​បញ្ចុះ​សព​ អ្នក​ភូមិ​ត្រូវ​យក​មឈូស​ ញាតិ​សន្ដាន​​ ឬ​ក៏មនុស្ស​ជា​ទី​ស្រ​ឡាញ់​របស់​ខ្លួន​ ទៅ​តំកល់​ទុក​ក្នុង​រ៉ូង​ភ្នំ​ ឬ​ព្យួរ​សាក​សព​នៅ​លើ​ផ្ទាំង​ថ្ម។

យ៉ាង​ណា​មិញ​ គេ​សង្កេត​ឃើញ​ថា​ វា​មាន​ភាព​ស្រ​ដៀង​គ្នា​​ទៅ​នឹង​កុល​សម្ព័ន្ធ​ Tana Toraja ក្នុង​ប្រ​ទេសឥ​ណ្ឌូ​នេស៊ីដែរ​។

សូមធ្វើការទស្សនា​វីដេអូខាងក្រោម ៖

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment