កុំ​ថា​ជិះ​កាត់​ !!​ គ្រាន់​តែ​មើល​​ក៏​ស្រាវ​សាច់​ដែរ​ (មាន​វី​ដេ​អូ)

ប្រ​សិន​បើ​យើង​ធ្លាប់​ជិះ​កៅ​អី​រំ​អិលហើយ​ នោះ​វា​មិន​អី​នោះ​ទេ​ ប៉ុន្ដែ​ស្ពាន​​ «Eshima Ohashi» របស់​ប្រ​ទេស​ជ​ប៉ុន​វិញ​ វា​មាន​ចំ​ណោត​​​ខ្លាំ​ង​ណាស់ ​ដូច​​យើង​ជិះ​កៅ​អី​រំ​អិលអញ្ជឹង​ដែរ។

ថ្វី​បើ​ស្ពាន​នេះ​ ខ្ពស់​ហើយ​មាន​ចំណោត​ខ្លាំ​ងក្ដី​ តែ​វា​មិន​រំ​អិល​​ និង​មិន​មាន​ទឹក​រលក​ឡើង​ចុះ​នោះ​ទេ​ ចំ​ពោះ​អ្នក​បើក​បរ​វិញ​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ និង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ជា​និច្ច​ នៅ​ពេល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​វា​ម្ដងៗ។

ស្ពាន​ Eshima Ohashi នេះ​ដែល​ បាន​ត​ភ្ជាប់​ទី​ក្រុង​ Matsue​ និង​ទី​ក្រុង​ Sakaiminato​ មាន​ប្រ​វែង​ប្រ​ហែល​ ១,៧​ ម៉ែត្រ​ និង​មាន​ទទឹង​ ១១,៣​ ម៉ែត្រ។​ ទោះ​បី​ជា​មើល​ទៅ​ គួរ​ឲ្យ​ខ្លាច​ក៏​ដោយ​ ប៉ុន្ដែ​ស្ពាន​មួយ​នេះ​ ពិត​ជា​មាន​សុវត្ថិ​ភាព​ខ្លាំង​ណាស់​៕

សូម​ទស្សនា​វី​ដេ​អូ​ខាង​ក្រោម៖

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment