ចិនបើកបណ្ណាល័យដ៏ធំ​បំផុតក្នុង​ពិភពលោក​ ដែល​មានសៀវភៅចំនួន ១,២ លានក្បាលឯណោះ!

ថ្មី​ៗ​នេះ​ប្រ​ទេស​ចិន​​ បាន​បើក​បណ្ណាល័យដ៏​ធំ​បំ​ផុតក្នុង​ពិ​ភព​លោក​​ ជាសារធារណ:ហើយ​​ វា​មាន​ទី​តាំ​ង​ស្ថិត​នៅ​តំបន់​ ធានជីន ប្រ​ទេស​ចិន​ ដែល​មាន​បណ្ណាល័យ​ ៥​ ជាន់។

បណ្ណា​ល័យ​មួយនេះ​ ត្រូវបានរចនាឡើង​ ដោយក្រុមហ៊ុន​ហូ​ឡង់​ឈ្មោះ​ MVRDV​ បាន​សហការជាមួយវិទ្យាស្ថានរៀបចំ​ និងផែនការទីក្រុងធានជីន ដែល​ហៅ​កាត់​ថា​ (TUPDI) ហើយ​បណ្ណា​ល័យ​មួយ​នេះ​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ «​ ភ្នែក​របស់​ក្រុង​ធាន​ជីន​ »​ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ ៣៤,០០០​ ម៉ែត្រ​ការ៉េ​ និង​អាច​ផ្ទុក​សៀវ​ភៅ​រហូត​ដល់​ទៅ​ ១,២​ លាន​ក្បាលឯណោះ​។

ចំ​ពោះ​ការ​សាង​សង់​វិញ​ ក្រុម​ហ៊ុន​ហូ​ឡង់​មួយ​នេះ​ ត្រូវ​ចំ​ណាយ​ពេល​ ៣​ ឆ្នាំ​ក្នុង​ការ​បញ្ចប់​គម្រោង​មួយ​នេះ​ ដោយ​នៅ​ជាន់​ផ្ទាល់​ដី​ ជា​កន្លែង​អង្គុយ​អាន​សៀវ​ភៅ​ នៅ​ផ្នែក​កណ្ដាល​ជា​ការិ​យា​ល័យ​ និង​បន្ទប់​កុំព្យូទ័រ អូឌីយ៉ូ​ ស្ថិត​នៅជាន់​ខាង​លើ​។

យើង​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ​​ ចំ​ពោះ​រយះ​ពេល​នៃ​ការ​សិក្សា​​គម្រោង​ ទៅ​លើ​ស្ថាបត្យកម្មដ៏​អស្ចារ្យ មួយ​នេះ​នៅ​ឡើយ​ទេ៕
សូម​ទស្សនា​កម្រង​រូប​ភាព​ខាង​ក្រោម​នេះ!

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment