តើអ្នកធ្លាប់ដឹងទេថា​ កាហ្វេមានសារប្រយោជន៍ដល់សុខភាព​ដែរ​ឬ​ទេ​ ?

មានមតិជាច្រើន​ ដែលទាក់ទងទៅនឹងកាហ្វេ អ្នកខ្លះជឿជាក់ថា​ វាមិនប៉ះពាល់ដល់សុខភាព​​ ហើយវាអាចផ្ដល់ថាមពលដល់យើងថែមទៀត​ ។ ប៉ុន្ដែមានមតិមួយចំនួនទៀត​ បានអះអាងថា​ វាមានផលប៉ះពាល់ដល់សុខភាព​ និងអាចធ្វើឲ្យយើង​ញៀន​ ប្រសិនបើយើង​ ពិសាររៀងរាល់ថ្ងៃនោះ ។

បើយើងក្រលេកទៅមើល ការសិក្សាដែលទាក់ទង់ទៅនឹងកាហ្វេ បានបង្ហាញថា វាល្អសម្រាប់សុខភាពរបស់យើង ។ កាហ្វេ​ អាចធ្វើឲ្យ​មាន​ការថយចុះហានិភ័យ​ នៃជំងឺ ទឹកនោមផ្អែម​ ថ្លើម​ ភ្លេចភ្លាំង និងជំងឺជាច្រើនទៀត ។

ការសិក្សាបានបង្ហាញថា​ កាហ្វេផ្តល់ នូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន​ បើយើងធ្វើ​ការប្រៀបធៀបទៅនឹងក្រុមអាហារផ្សេងទៀត ។

កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងសារពាង្គរបស់យើង​ គឺ​ស្ថិត​នៅ​ក្រោម​ ការ​វាយ​ប្រ​ហារ​ ដោយ​ម៉ូ​លេ​គុល​ប្រ​តិ​កម្ម​ហៅ​ថា​ «រ៉ា​ឌី​កាល់​សេ​រី​»​ ។
ម៉ូលេគុលទាំងនេះ​ មានអេឡិចត្រុង​ ដែលមិនអាចកាត់ផ្តាច់​កោសិកាសំខាន់ៗដូចជា​ ប្រូតេអ៊ីន​ និង DNA ។

នេះគឺជាកន្លែង​ ដែលសារធាតុប្រឆាំងអុកស៊ីតកម្ម​ ពួកវា​បាន​បរិច្ចាគអេឡិចត្រុងទៅឲ្យ​រ៉ាឌីកាល់សេរីដោយធ្វើឱ្យពួកវាមានការចុះ​ខ្សោយ​​ ។ នេះជាមូលហេតុ​ ដែល​គេជឿថា​ វា​ការពារប្រឆាំង​ភាពចាស់​ និងជំងឺជាច្រើន​ ដែលបណ្តាលមកពីភាពតានតឹង​ អុកស៊ីតកម្ម​ រួមទាំងជំងឺមហារីកផងដែរ​ ។

លើសពីនេះទៀត​ សារជាតិប្រឆាំងអុកស៊ីតកម្ម​ អាចមានឥទ្ធិពលទៅលើជីវសាស្ត្រផ្សេងៗទៀត​ ហើយត្រូវបានគេចាត់ទុកថា​ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅ​ ។ អ្វី​ដែល​គួរឱ្យចាប់អារម្មណ៍ជាងនេះ​ទៅទៀត​នោះ​ កាហ្វេមានបរិមាណអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលជាច្រើន​រួមមានអាស៊ីត hydrocinnamic និង polyphenols ។

អាស៊ីត Hydrocinnamic មានប្រសិទ្ធភាពយ៉ាងខ្លាំង​ ក្នុងការបែងចែកអាតូមសេរី​ និងទប់ស្កាត់ភាពតានតឹងរបស់អុកស៊ីតកម្ម ។ សារធាតុ polyphenols ដែលរកឃើញនៅក្នុងកាហ្វេ​ អាចជួយបង្ការជំងឺមួយចំនួនដូចជា​ ជំងឺបេះដូងមហារីក​ និងជំងឺទឹកនោមផ្អែម ៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment