របៀបឆាងាវជា​មួយ​អំពិលទុំ​ (មាន​វី​ដេ​អូ​)

0 Shares

គ្រឿង​ផ្សំ​

  • កញ្ចែត​ កន្លះ​គី​ឡូ​
  • ត្រ​កួន​​ កន្លះ​គី​ឡូ​
  • មើម​ខ្ទឹម​សរ​ បី កំ​ពឺស​
  • ទឹកអំពិលទុំ​ ‌មួយ​កូន​ចាន​​ កន្លះ​
  • ប្រេង​ខ្យង​ បី ស្លាប​ព្រា​បាយ
  • ស្ដរ​ ពីរ​ ស្លាប​ព្រា​បាយ
  • ម្ទេស​ ពីរ​គ្រាប់​
  • ទឹក​ត្រី​ ពីរ ​ស្លាប​ព្រា​បាយ
  • បីចេង​ កន្លះ​​ ស្លាប​ព្រា​បាយ
  • ងាវ​ មួយ​គី​ឡូ

របៀប​ធ្វើ​

  • លាង​ត្រកួន​​ និង​កញ្ចែត​ឲ្យ​ស្អាត​ ហើយ​កាត់​កង់ៗ​
  • ដាក់​ត្រកួន​ និង​កញ្ចែត​ជាមួយ​គ្នា​ (ដាក់​លាយ​ជា​មួយ​គ្នា)
  • យើង​ត្រូវ​បំពង​ខ្ទឹម​សរ​ ឲ្យ​ឡើង​ក្រហម​
  • បន្ទាប់មក​ទៀត​ យើង​ចាក់​ទឹក​អំពិល​ទុំ​ចូល ទុក​ប្រហែល​ជា​​ ១០នាទី​
  • បន្ទាប់​មក​ទៀត​ ដាក់​ទឹកត្រី​ ស្ដរ​ បីចេង​ ហើយ​យើង​រំងោស​ ទុក​ប្រហែល​ ១៥នាទី
  • នៅ​ពេល​ដែល​រីញហើយ​ យើង​អាច​ធ្វើ​ការ​ផ្លក់​ ដាក់​គ្រឿង​ទៅ​តាម​ចំ​ណង់​ចូល​ចិត្ដ​របស់​អ្នក​
  • បន្ទាប់​ពី​លោក​អ្នក​ធ្វើ​ការ​ផ្លក់​ហើយ​​ យើង​ត្រូវ​ដាក់​ងាវ​ចូល​ ​បន្ថយ​ភ្លើង​កុំ​ឲ្យ​ខ្លាំ​ង​ពេក​ (ខ្លាច​ងាវ​ឆ្អិន​ជ្រុល​)
  • យើង​ដាក់​ប្រេង​ខ្យង​ ម្ទេសចូល​ ឲ្យ​វា​ចូល​ជាតិ​ជា​មួយ​ងាវ​
  • បន្ទាប់​មក​ យើង​ត្រូវ​ដាក់​កញ្ចែក​មុន​ត្រកួន​ ពី​ព្រោះ​វា​រឹង​ត្រ​កួន​
  • យើង​ធ្វើ​ការ​ត្រ​លប់​ឲ្យ​សប់​ ជា​មួយ​បន្លែ​ និង​ងាវ​ ទាល់​តែ​បន្លែ​នោះ​ទន់​

សូម​ទស្សនា​វីដេអូ​

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment