មក​ដឹង​ពី​ចំណូល​តា​រា​សិច​ អ៊ីម៊ីរី អូកាសាគី វិញ តើ​មួយ​ខែ​នាង​រក​បាន​ប៉ុន្មាន?

អ៊ីមីុរី អូកាសាគី មានដើម​កំណើត​​មក​ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ នាងធ្លាប់​បាន​បោះ​បង់នូវសុបិន្ត​ធ្វើ​ជា អ្នក​ម៉ូដែល ឬ តារាសម្តែង​ ដ៏ល្បីល្បាញ​ម្នាក់ ហើយ​ បានចាប់​ផ្តើម​ចូល​ថត​ភាពយន្ត​ក្តៅសាច់​ តាំងពី​នាង​ទើប​តែ​មាន​វ័យ ២១ ឆ្នាំ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅប៉ុស្តិ៍ទូរទស្សន៍អាស៊ី Boss នៅលើគេហទំព័រ យូធូប នាងបានបង្ហាញថា ​នាង​នឹង​ថត​​អោយ​បាន​ ២៨ វីដេអូ ក្នុង ១ ខែ។ រីឯ តម្លៃ​ ថត​ម្តងៗ គឺ ៤.៤០០ ផោន ស្មើរនឹង ៥.៧៩៥ ដុល្លា​អាមេរិក។ ក្នុង​ ១ ខែ​ នាង​អាច​រក​ចំណូល​បាន​ប្រហែល ១៧០.០០០ ដុល្លា អា​មេរិក។

អ៊ីម៊ីរី អូកាសាគី បានបន្តថា ការរួមភេទនៅ​ក្នុង​រឿង គឺ មាន​ភាពផ្ទុយ​ស្រ​ឡះពី ការរួមភេទ​ក្នុង​ជិវិតពិត។ ម្យ៉ាង​វិញ​ទៀត​ នាងមិនជឿថាតារាសិច “សុទ្ធសឹង​តែ​ពូកែរួមភេទនោះទេ” ។

ភាពជោគជ័យ​របស់​នាង បាន​លេច​ឡើង​ជា​ផ្លែផ្កាហើយ ឥឡូវ​នេះ​នាង​បាន​ធ្វើ​ការ​ជា​អ្នក​និយាយ​សារធារណះមួយ​រូប។ ផ្ទុយពី​លុយកាក់ ​ទ្រព្យ​សម្បត្តិ​ អាជីពជា​តារា​សិច បាន​ធ្វើ​អោយ​នាង​ក្លាយ​ជា​មនុស្ស​​ឯកា ម្តាយ​​​​របស់​នាង​បាន​កាត់​ផ្តាច់​ទំនាក់ទំនង ហើយ​ក្រុម​គ្រួសារ​របស់មិត្តប្រុសនាង​ បាន​ព្យាយាម​បំបែកពួក​គេទាំងពីរ​នាក់។

នាង​ធ្លាប់​​សម្រក់ទឹក​ភ្នែក​ជា​ច្រើន​លើក​​ច្រើន​សារ​ដោយ​សារ​បញ្ហា​គ្រួសារ តែ​ពេល​នេះ នា​ង​មិន​បាន​ឈរ​សម្រក់​ទឹក​ភ្នែក​ទៀតទេ ហើយ ថែម​ទាំ​ង​បញ្ឈប់នូវភាព​អៀន​ខ្លាសទៀតផង ដោយ​​សន្យា​ថា​ នឹងបន្ត​ធ្វើ​ដំណើរ​ក្នុង​អាជីព​នេះ​តទៅទៀត។

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment