​វិ​ន័យ​សាលា​របស់​ជប៉ុនទាំង​​ ១២ ដែល​​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា​​វា​អាច​ទៅ​រួច (មាន​វីដេអូ)

ការ​អប់​រំ​រៀន​សូត្រ និង​ ប្រពៃណី​​​នៅក្នុង​ប្រ​ទេស​នីមួយ​ៗ​គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​​ច្រើន​សម្បើម​ណាស់​ ដែល​ជា​ហេុត​ផល​មួយ​ធ្វើ​អោយ​ប្រទេស​ខ្លះ​រីក​ចម្រើន​ខ្លាំង​ជាង​ប្រ​ទេស​មួយ​ចំនួន​ទៀត។ ឧ​ទាហរណ៏ ពេល​ខ្លះ​យើ​ង​អាច​មើល​ឃើញ​ចំណុច​ល្អ​ឥត​ខ្ចោះ​​នៃ​ការ​អប់​រំ​ដែល​មាន​នៅ​ក្នុង​​​ចក្រភព​អង់គ្លេស តែ​វា​អាច​នឹង​មិន​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​នោះ​ឡើយ។ ក្រ​ឡេក​មក​មើល​វិន័យ​សា​លា​នៅក្នុង​ប្រទេស​ជប៉ុន​​ ទាំង​ស្តង់​ដា​ និង​ ការ​រៀប​ចំ​ គឺ​ពិត​ជា​ធ្វើ​អោយ​ប្រទេស​ធំ​ៗ​មួយ​ចំនួន​​មិន​សរសើរ​មិន​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​​ទាំង​ ១២ ដែល​យើង​បាន​ដក​ស្រង់

១២. Kancho-ing (ខាន់ចូ អីុង)

ពាក្យ​ថា​ Kancho ជាពាក្យដែលត្រូវបានគេប្រើសំរាប់សម្គាល់ការចាក់ថ្នាំបង្ការ ហើយ​សំដៅទៅល្បែងរបស់កុមារទៅ​វិញទេ​ ។ Kanchoing គឺ​ប្រពៃណីមួយ​​របស់​ជប៉ុន។ ប្រ​សិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​ចង់​​ធ្វើ​ជា​គ្រូបង្រៀន​នៅក្នុង​ប្រទេស​នេះ​​សូម​ត្រៀម​ចិត្ត​ទុក​ជា​មុន​ព្រោះ​អ្នកអាច​ជា​គោលដៅ​របស់​សិស្ស​ក៏អាច​ថា​បាន ។

១១. គ្មាន​គ្រឿង​លំអរ

ច្បាប់​នេះ​គឺ​ត្រូវ​បាន​ប្រើ​​សម្រាប់​ធ្វើ​ការ​ប្រ​ឆាំង​ទៅលើ​ការ​តុប​តែ​ខ្លួន​ដែល​មិន​សាក​សម​ជា​សិស្ស​សាលា។ ឧហរណ៏ ការ​ពាក់​ឡែន​ភ្នែក​ និង តុប​តែ​ង​ក្រចក​ ក៏ ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។

10. សិស្ស​ត្រូវ​បាន​ហាមឃាត់មិនឱ្យមានទំនាក់ទំនងស្នេហា!

៩. ទូរស័ព្ទដៃមិនត្រូវបានអនុញ្ញាត្តិ​ឱ្យប្រើនៅខាងក្នុងសាលារៀនទេ

៨. ឯក​សណ្ឋាន​​ត្រូវ​បាន​កំណត់​យ៉ាង​តឹង​រឹង

៧. ការ​គោរ​ព​ពេលវេលា

ពេលវេលាត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងនៅ​ក្នុង​ប្រ​ទេស​មួយ​នេះ​! កុមារត្រូវបានគេរំពឹងថានឹងចូលរៀននៅម៉ោង 8 និង 30 នាទី ហើយប្រសិនបើពួកគេ​មក​យឺត​លើស​ពី 5 នាទី នោះពួកគេនឹងទទួលការដាក់ទណ្ឌកម្ម​ជា​មិន​ខាន។

៦. ការ​គោរ​ពគ្នា​ទៅ​វិញ​ទៅមក

វប្បធម៌ជប៉ុនគឺជាផ្នែកមួយដែលផ្តោតសំខាន់​ទៅ​លើការគោរព។ ការគោរពចំពោះចាស់ទុំ លោក​គ្រូ ក៏ដូច មិត្តិ​ភក្តិ គឺជាផ្នែកសំខាន់សម្រាប់កុមារក្នុងសាលារៀន។ ដូចនេះសិស្សសាលាជប៉ុន​ត្រូ​វ​គោរ​រព​លោក​គ្រូ​អ្នក​គ្រូ​ជានិច្ច មុន​ពេល​​នៃ​ការ​ចាប់​ផ្តើម​មេរៀន។

៥. The Sasumata

សិស្សសាលា​នៅ​អាមេរិច​ច្បាស់ជាដឹងអំពីការហ្វឹកហាត់​​របៀប​បង្ក្រាប​​ជន​ល្មើស​ ឬ អ្នកឈ្លានពាន​ជា​មិន​ខាន! ហើយ​ពេល​ខ្លះ​​ការ​បង្ក្រាប​នោះ​អាច​​នឹង​ធ្វើ​អោយ​អ្នក​ប្រ​ព្រឺត្តិ​រង​របួស។ ក្រឡេក​មើល​ប្រ​ទេស​នេះ​វិញ កា​រ​បង្ក្រាប​របស់​ពួក​គេ​គឺ​​អាច​ធានា​បាន​ ដោយ​មិន​អោយ​ជន​ល្មើ​រង​របួស​នោះ​ឡើយ។

៤. មិន​មាន​គ្រូ​ជំនួស​

ទោះ​បី​ជា​មិន​មាន​គ្រូ​ជំនួស​ក៏​ដោយ តែ​ពួក​គេ​នូវ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ និង​ យក​ចិត្ត​ទុក​ដាក់​ជានិច្ច​។

៣.មេរៀន​ហែល​ទឹក

ប្រទេសជប៉ុនគឺជាប្រទេសកោះមួយ! ហែល​ទឹក​គឺ​ជាផ្នែកមួយនៃកម្មវិធីសិក្សា។ នៅ​ក្នុង​សាលារៀនភាគច្រើនមានអាងហែលទឹកផ្ទាល់ខ្លួនដើម្បី​ជា​ភាព​ងាយ​ស្រួល​សម្រាប់​អោយ​សិស្ស​ប្រើប្រាស់។

២.មិន​មាន​អ្នក​សំអាត​នោះ​ទេ

កូន​សិស្ស​ត្រូវ​ចូល​រួម​សំអាត​ទាំងអស់​គ្នា មិន​ថា​ថ្នាក់​តូច​ ឬ ថ្នាក់​ធំ​ នោះទេ។ ពី​ព្រោះ​នេះ​គឺ​ជា​វិន័យ​ប្រ​ចាំ​សាលា​នៅក្នុង​ប្រទេសនេះ។

១. វិស្សមកាល

ស្តាប់​ទៅរៀង​ប្លែក​បន្តិច​ប្រ​សិន​​បើ​យើ​ងប្រៀប​ធៀប​ប្រទេស​អា​មេរិក​ជា​មួយ​និង​ជប៉ុន។ ពាក្យ​ថា​វិស្ស​កាល​នៅប៉ែក​អឺរ៉ុប​គឺ​ភាគ​ច្រើន​ពួក​គេ​បាន

ចំណាយ​ពេល​ប្រហែល​ជា​ ៥ សប្តាហ៏​ដើម្បី​សំរាក​ពី​ការងារ​ និង កា​សិក្សា​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​។ ផ្ទុយ​ទៅ​វិញ​ប្រទេស​ជប៉ុន​ កូន​សិស្ស​អាច​លំហែ​កាយ​បាន​ដូចគ្នា ប៉ុ​ន្តែ​​ពួក​គេ​ត្រូវ​ធ្វើ​លំហាត់​ដែល​គ្រូ​ដាក់​អោយ​ផង​ដែរ។

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment