មាន​ និង អត់​ស្នេ​ហា តើ​មួយ​ណា​ល្អ​ជាង (មាន​វីដេអូ)

0 Shares

នៅពេល​ដែល​វ័យ​របស់​យើង​ម្នាក់​ៗ កាន់​តែ​រំកឹល​ទៅ​មុខ បញ្ហា​ក៏​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។ បញ្ហា​គ្រួសារ សុខភាព លុយ​កាក់ គឺ​ជា​រឿង ដែល​មនុស្ស​រាល់​គ្នាមិន​អាច​គេច​ផុត​ តែ​អ្វី​ដែល​យើង​​មិន​អាច​មើល​រំលង ហើយ​ ត្រូវ​តែ​ទទួល​ស្គាល់​នោះ គឺ​ បញ្ហា​ស្នេហា។ មិន​ថា​មនុស្ស​ ឬ ក៏​​សត្វ​នោះ​ទេ គឺ​មិន​អាច​គេច​ផុត​នោះ​ឡើយ។

ពាក្យ​ថា​ ស្នេ​ហា ស្តាប់​ទៅគឺ​ហាក់​បី​ដូចជា​ពិ​រោះ​ណាស់ តែ​នៅ​ពេល​ដែល​យើង​​ដើរ​មិន​ដល់​ចំណុចនេះ ទើប​យើង​អាច​ដាក់​និយម​ន័យ​អោយ​កាន់​តែ​ច្បាស់។

១.  ស្នេហា គឺជាការបោកប្រាស់គ្នាទៅវិញទៅមក។

២. ស្នេហា គឺជាការមើលឃើញប្រយោជន៍គ្នាទៅវិញទៅមក។

៣. ស្នេហា គឺគ្មានលក្ខ័ណអ្វីទាំងអស់ បើស្រលាញ់ហើយ គឺស្រលាញ់អស់ពីបេះដូង ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ អាយុ ភេទ ឬជាតិសាសន៍អ្វីឡើយ។

៤. ស្នេហា គឺជាអ្វីៗដែលធ្វើឲ្យមនុស្សមានអារម្មណ៍ ប្រច័ណ្ឌ ខឹង ស្អប់ យំ អាណិត រំភើប តូចចិត្ត ឬសោកស្តាយ។

៨. ស្នេហា ធ្វើអោយបេះដូងអ្នករលាយដូចអំបិលត្រូវទឹក តែក៏អាចធ្វើអោយបេះដូងមួយនេះរឹងដូចថ្មដាដែរ

៩. ស្នេហា  ធ្វើអោយអ្នកចេះអត់អោននិងលើកលែងចំពោះកំហុសរបស់គ្នា តែក៏អាចធ្វើអោយអ្នកសងសឹកអ្នកដែលធ្វើបាបបេះដូងអ្នកដែរ

១០. ស្នេហា  ធ្វើអោយអ្នកញញឹម តែក៏ធ្វើអោយអ្នកយំបានដែរ

១១. ស្នេហា  ធ្វើអោយបេះដូងអ្នកមានរបួស តែក៏អាចធ្វើអោយរបួសនោះជាវិញដែរ

១២. ស្នេហា  ធ្វើអោយអ្នកអាចហោះហើរបានដោយគ្មានស្លាប ហើយក៏អាចអោយអ្នកធ្លាក់មកវិញបាន

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment