ឧ​ស្យាន​កម្សាន្ដ​​ទឹក​ស្អាតៗ ​ក្នុង​​ពិ​ភព​លោក​

0 Shares

ឧទ្យាន​កម្សាន្ដ​ទឹក​ គឺ​ជា​កន្លែង​ដែល​ផ្ដល់​នូវ​ភាព​រីក​រាយ​ដូច​ជា​ ជិះ​ពោង​ ហែល​ទឹក​ លោត​ពី​ទី​ខ្ពស់​ និង​ជិះ​បំពង់​បង្ហូរ​ទឹក​ ការ​រៀបចំ​វិញ​​ គឺ​មិន​មែន​សម្រាប់​តែ​កូន​ក្មេង​​ទេ​​ ​មនុស្ស​ពេញ​វ័យ​ មនុស្ស​ចាស់​​ ក៏​អាចចូល​ទៅ​កម្សាន្ដ​បាន​ផង​ដែរ​​​ ។

បច្ចុប្បន្ន​នេះ​ មាន​ឧទ្យាន​កម្សាន្ដ​ទឹកជា​ច្រើន​កន្លែង​ នៅ​ជុំ​វិញ​ពិ​ភព​លោក​យើង​នេះ​ ប៉ុន្ដែ​មាន​កន្លែងខ្លះ​​​ មាន​ការ​រៀប​ចំ​បាន​ស្អាត​​ មាន​ផា​សុខ​ភាព​​ សម្រាប់​ភ្ញៀង​ដែល​ចូល​ទៅ​​កម្សាន្ដ​ ។

១០, ឧ​ទ្យាន Yas Waterworld

(ទី​ក្រុង​អាប៊ូដាប៊ី នៃ​រាជធានីអារ៉ាប់រួម)

ឧ​ទ្យាន​ Yas Waterworld​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 2013 កន្លែង​នេះមាន​ឧបករណ៍​ជិះ​កម្សាន្ដ​ចំនួន​ 43 សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ ក្នុង​នោះ​មាន​ បំពង់បង្ហូរ​ទឹក​​ចំនួន​​ 5 ដែលបង្កើត​ឡើងយ៉ាង​ពិសេស​ សម្រាប់មជ្ឈមណ្ឌលកំសាន្ដមួយ​នេះ ។

៩, ឧ​ទ្យាន Aquatica

(រដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិច)

ឧទ្យាន​កម្សាន្តមួយ​នេះ​ ត្រូវ​បាន​គេ​ពុះ​ចែក​អាង​ហែល​ទឹក​ជា​ពីរ​ចំ​ហៀង​ ដើម្បី​ធ្វើ​ឲ្យ​កន្លែង​កម្សាន្ដ​មួយ​នេះ​ ​កាន់​តែ​សប្បាយ​ថែម​ទៀត​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ។​  អ្វី​ដែល​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​​ទៀត​នោះ គឺការ​ជិះ​បំ​ពង់​បង្ហូរ​ទឹក​ Omaka Rocka​ យើង​នឹង​បាន​ឆ្លង​កាត់​បំ​ពង់​កញ្ចក់​​ ហើយ​យើង​ក៏​អាច​ទស្សនានូវ​ត្រី​ Dolphin និង​ត្រី​ជា​ច្រើន​ប្រ​ភេទទៀត​​ដ៏​ស្រស់​ស្អាត​ ។

៨, ឧ​ទ្យាន Wet-N-Wild

(ប្រ​ទេស​អូស្ត្រាលី)

តាម​ពិត​ទៅ​វា​ គឺជាឆ្នេរសមុទ្រ​ ដែល​ស្ថិតនៅ​ជុំវិញតំ​បន់​ Gold Coast ដែលទាក់ទាញអ្នកទេសចរ​ ហើយឧទ្យានទឹក​នេះ​ ក៏​​ធំជាង​គេ​ដែរ​​នៅក្នុងប្រទេសអូស្ដ្រាលី​​ បច្ចុប្បន្ន​នេះ​ វា​កំ​ពុង​តែ​មាន​ប្រជាប្រិយភាពយ៉ាង​ខ្លាំ​ង​​ ។

៧, ឧ​ទ្យាន World

(ប្រទេសកាណាដា)

វា​មានទីតាំងនៅ West Edmonton Mall ក្នុងតំបន់​ Edmonton អាល់ប៊ើរតា (ប្រទេសកាណាដា) ដែលជាកន្លែងកម្សាន្តធំជាងគេ​ នៅលើពិភពលោក​ ។
ឧទ្យានទឹកនេះ អាច​ផ្ទុក​អ្នកទេសចរចំនួន 40,000 នាក់ ហើយ​អាង​ទឹក​អាច​ផ្ទុក​បាន​ 50,3 លានលីត្រ ។

៦, ឧ​ទ្យាន Aquaventure

(ទីក្រុងឌូបៃ)

ឧទ្យានទឹកនេះ​ មានទីតាំងស្ថិតនៅ​ទី​ក្រុង​ឌូបៃ នៃ​អារ៉ាប់រួម​ វា​មាន​បំ​ពង់​បង្ហូរ​ទឹក​ធំៗជាងគេបំផុត​ នៅលើពិភពលោក​ និងការធ្វើដំណើរ​តាមដងទន្លេវែងបំផុត នៅក្នុង​តំបន់​មជ្ឈឹមបូព៌ា​ ។​ ឧទ្យាន​នេះ​ អាច​ទាក់​ទាញ​អ្នក​ទេស​ចរណ៍​ ដោយ​សារ​តែ​វា​ មាន​តំបន់​ឆ្នេរ​ជា​ច្រើន​ អ្វី​ដែល​ជា​ពិ​សេស​នោះ​គឺ​ នៅ​ក្នុង​ឧទ្យាន​នេះ​ ក៏​មាន​កន្លែង​ចិញ្ចឹម​ត្រី​ឆ្លាម​ដែល​មាន​ប្រ​វែង​ដល់​ទៅ​ 700ម៉ែត្រ​ផង​ដែរ​ ។

៥, ឧ​ទ្យាន Krausnick

(ប្រទេសអាល្លឺម៉ង់)

នេះ​គឺ​ជា​ឧ​ទ្យាន​ដែល​មាន​​ដំ​បូង​ពី​លើ​​ ហើយ​វា​ក៏​ជាទីជម្រក​ សម្រាប់អ្នក​ទេស​ចរណ៍​ផង​ដែរ​ ។​ កន្លែងនេះ អាច​ផ្ទុក​អ្នកទេសចរណ៍​បាន​ 6,000 នាក់​ ហើយមាន​អាងហែលទឹក​ដ៏​​ធំ​ មានប្រវែង 656 ហ្វីតផង​ដែរ​ ។

៤, ឧ​ទ្យាន Caribbean Bay

(ប្រ​ទេស​កូរ៉េខាងត្បូង)

Caribbean Bay​ មានទីតាំងនៅ Yongin ប្រទេសកូរ៉េខាងត្បូង​ គឺជាឧទ្យានទឹក បើក​សម្រាប់​មនុស្ស​សា​ធារ​ណៈ ។ វាបានបើកដំណើរការនៅឆ្នាំ 1996 ហើយមានមាន​បំ​ពង់​បង្ហូរ​ទឹក​ គួរឲ្យ​ចាប់​អារម្មណ៍​ ដើម្បីទាក់​ទាញ​ភ្ញៀវទេសចរណ៍ ។

៣, ឧ​ទ្យាន Noah’s Ark

(សហរដ្ឋអាមេរិក)

ឧទ្យានទឹក Noah’s Ark គឺជាឧទ្យានកម្សាន្តទឹកដ៏ធំបំផុត​ នៅសហរដ្ឋអាមេរិក​ ហើយវា​មាន​ឈ្មោះ​ល្បីល្បាញ​ ។

២, ឧ​ទ្យាន Siam Park

(ប្រ​ទេស​អេស្ប៉ាញ)

Siam Park ស្ថិតនៅតំបន់​ Tenerife ក្នុង​ប្រទេសអេស្ប៉ាញ បំ​ពង់​បង្ហូរ​ទឹក​ ​ដែល​មាន​ប្រ​វែង​ 27 ម៉ែត្រ​ ។

១, ឧ​ទ្យាន Schlitterbahn

(សហរដ្ឋអាមេរិក)

Schlitterbahn ត្រូវ​បាន​គេ​និ​យាយ​តៗ​គ្នា​ថា​ ជា​ឧ​ទ្យាន​ទឹក​ដ៏​ស្អាត​ នៅ​លើ​ផែន​ដី​ យើង​ទទួល​នឹង​ទទួល​បា​ន​ភាព​រីក​រាយ​នៅទីនេះ ។ មិន​ថា​យើង​ទៅ​កម្សាន្ដ​ជា​មួយ​ គ្រួ​សារ​ឬ​ជា​មួយ​មិត្ដ​ភក្ដ្រ័នោះ​ទេ​ អ្នក​នឹង​ទទួល​បាន​ភាព​រីក​រាយ​ជាក​ជា​មិន​ខាន​ឡើយ​ ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment