អត្ថប្រយោជន៏នៃផ្លែស្រការនាគ​ ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង?

ទោះ​បី​ជា​រូប​រាងខាង​ក្រៅរបស់ផ្លែ​ឈើ​នេះ មិន​សូវចាប់​អារម្មណ៏ ប៉ុន្តែ​នៅពេលដែល​ទទួល​ទាន​ យើង​ប្រាកដ​ជា​ជាប់​ចិត្ត​ និង ចង​ចាំ​រស់ជាតិ​របស់​វា​បាន​ច្បាស់ជា​មិន​ខាន។

ជា​ផ្លែ​ឈើ​មួយ​ប្រ​ភេទ ដែល​មាន​រូប​រាង​ខាង​ក្រៅ​មាន​ព័ទ្ធ​ទៅ​ដោយ​ស្រការ​ ពណ៏​រាង​ឈូក​​ក្រម៉ៅ និង ផ្ទៃ​ខាង​ក្នុង សរ ឬ ក្រហមខ្លាំង ស្រការនាគ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ និង​ បាន​ផ្តល់​អា​ហារូបត្ថម្ភ​ជា​ច្រើន​ទៅដល់​អ្នក​ទទួល​ទាន។

តើ​អត្ថ​ប្រ​យោជន៏​របស់​ស្រការនាគ ​បា​ផ្តល់​ផល​ប្រ​យោជន៏​អ្វី​ខ្លះ​ដល់​យើង ?

ដោយសារតែផ្លែ​ស្រ​ការ​នាគ មាន​ផ្ទុក​វីតាមីន និង សារធាតុចិញ្ចឹម​ជា​ច្រើន ដែល​អាច​ប្រឆាំងអុកស៊ីតកម្ម។ ការបរិភោគផ្លែឈើនេះជាប្រចាំអាចធ្វើ​អោយ​សុខភាព​របស់​អ្នក​រឹង​មាំ និង មាន​សុខភាព​មិនល្អ។

ក្នុង​ផ្លែ​ស្រការនាគ ​គឺ​មាន​ផ្ទុក​​នូវ​ សារធាតុ​ជាច្រើន​ដូច​ជា ៖ កាល់ស្យូម វីតាមីន A ម៉ាញ៉េស្យូម វីតាមីន C  ដែក និង ប្រូតេអ៊ីន។ ខាង​ក្រោម​នេះ យើង​និងលើ​ក​យក​អត្ថប្រយោជន៍មួយចំនួន​ពី​ការ​ទទួល​ទាន​ផ្លៃ​ស្រ​កា​នាគ ៖

១. ជួយ​កាត់​បន្ថយហានិភ័យ ដូជា ៖ ការគាំងបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល

២.ជួយ​កាត់បន្ថយជាតិស្ករ​នៅក្នុង​ខ្លួន (ការពារជំងឺ​ទឹក​នោម​ផ្អែម)

៣.ធ្វើ​អោយ​ស្បែក​កាន់តែ​​​ក្មេង​ជាង​វ័យ និង មានសុខភពល្អ

៤.កាត់បន្ថយការរលាក

ប្រសិនបើអ្នកមាន​ជំងឺរលាកសន្លាក់ ផ្លែឈើនេះអាច​ប្រឆាំងនឹងរោគសញ្ញាទាំងនេះ។

៥.ជា​ថ្នាំ​សម្រក​ទម្ងន់​បែប​ធម្មជាតិ

ការ​ប្រើ​ប្រាស់​ថ្នាំ ពេល​ខ្លះ​វា​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​យើងទៅថ្ងៃ​ខាង​មុខ ដូច្នេះ​សូម​ព្យាយាម​រក​វិធី​សាស្រ្ត​ណា​ដែល​ល្អៗដើម្បី​អនុវត្តន៏។ ស្រ​ការនាគ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​នូវ កាឡូរី​តិចបំផុត ឧ. ស្រការនាគ ១០០ ក្រាម គឺ​មាន​កាឡូរី ត្រឹម​តែ ៦០ ប៉ុណ្ណោះ ដូច្នេះ​វា​មិន​អាច​ធ្វើ​អោយ​យើង​ធាត់​បាន​នោះទេ។ អ្ន​ក​​ក៏​អាច​ទទួល​ទានវា​ជំនួន​អោយ​អា​ហារ​សម្រន់​ក៏​បាន​។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment