នារី​មិនត្រូវទន់​ជ្រាយ​នោះ​ទេ! នេះ​ជា​សារ​របស់​​ស្ត្រី​ម្នាក់​ជា​ជនជាតិ ហ្លូរ៉េនដា (មានវីដេអូ)

ស្ត្រីម្នាក់​ជា​ជន​ជាតិ ហ្លូរ៉េនដា ​បានទទួល​កា​រ​គំរាម​កំហែង​ និង ធ្វើ​បាប​ពីសំណាក់​​មិត្ត​ប្រុស​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក៏​បាន​ឃុំរូប​នាង​ទុក​ រយះ​ពេល ជា​ច្រើន​ថ្ងៃ ដោយ​បាន​គំរាម​បាញ់​សម្លាប់​ទៀត​ផង។ ដោយ​​មិន​អាចទ្រាំ​ទទួល​រង​នូវ​ការ​វាយ​តប់​របស់​មិត្ត​ប្រុស​ខ្លួន​ នាង​ក៏​បាន​រក​វិធី​សាស្ត្រគេច​ខ្លួន​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ព្យាយាម​យក​លេស​ថា យក​ឆ្កែ​ទៅពិនិត្យសុខ​ភាព។

មិត្ត​ប្រុស​របស់​នាង​ក៏​បាន​យល់​ព្រម​ ហើយ​ ក៏​បាន​ទៅ​ជា​មួយ​គ្នា។ រំពេច​នោះ​បុគ្គលិក​ពេទ្យ​ បាន​អោយ​ពួក​គេ​រងចាំក្នុង​បន្ទប់​មួយ តែ​នាង​បាន​ប្រាប់​មិត្ត​ប្រុស​នាង​អោយ​ទៅ​មុន ហើយ​នាង​សុំចេញ​ទៅ​ក្រៅ​បន្តិច​។ មិន​យូរ​ប៉ុន្មាន​នាង​ក៏​មក​វិញ​ ព្រោះ​ខ្លាច​មិត្ត​ប្រុស​តិរច្ឆាន​តាម​រក ពេល​ដើរ​ជិត​ដល់​តុ​របស់​បុគ្គលិ​ក​ពេទ្យ ​នាងក៏​បាន​ប្រ​គល់ក្រដាស​មួយ​សន្លឹក​ ទៅកាន់ពួកគេ។ ពួកគេបាន​អាន​ ហើយ​ឃើញថា នាង​កំពុង​តែ​ជួប​គ្រោះថ្នាក់។

អត្ថ​ន័យ​នៅក្នុង ក្រដាស​នោះ​និយាយថា ៖ សូមជួយ​ហៅ​ពូលីស​ផង មិត្តប្រុស​របស់​ខ្ញុំ​បាន​ធ្វើ​បាប​ និង គំរាម​ខ្ញុំ ហើយគាត់​មាន​កាំ​ភ្លើង​នៅក្នុង​ខ្លួន សូម​កុំអោយគាត់ដឹង។ ឃើញដូច្នេះ អ្នក​ធ្វើ​ការទាំង ២ នាក់​ បាន​ ហៅ អជ្ញាធរ ដើម្បី​មក​អន្តរាគមន៏។ ភ្លាមៗ នោះ ពូលីស ៥ នាក់​បាន​មក​ដល់ ហើយ​បាន​សម្រុក​ចូល​ទៅកាន់​បន្ទប់​នោះ ដើម្បី​ទប់​ស្កាត់បុរសជា​សង្សា។ ពូលីស​បាន​ឆែក​ និង ដក​ហូត​កាំភ្លើង និង បាន​ នាំជនល្មើសចេញពី​បន្ទប់។

មិន​បាន​ ប៉ុន្មាន​នាទីផង នាងក៏​បាន​ស្រែក​យំ ហើយ​បង្ហាញ​នូវ​ស្មាមរបួស​ដែល​មិត្ត​ប្រុស​របស់​នាង បាន​ធ្វើ​មក​លើ​ខ្លួន។ ឥឡូវ​នេះ​នាង​កំពុង​តែ​ ស្ថិត​នៅក្នុង​ការ​ត្រួតពិនិត្យ​ ព្យាបាល រី ឯ បុរស​ជា​សង្សា​ត្រូវ​បាន​ចោត​ប្រកាន់ថា​ បាន​ប្រើ​ហឹង្សា​នៅ​ក្នុង​គ្រួសា និង ប្រើ​អាវុធខុសច្បាស់។

យ៉ាង​ណា​មិច​យើង​ក៏​សូម​អគុណ​ដល់​បុគ្គលិក​ទាំង ២​ រូប ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ ក៏​ស្ងើច​សរសើរ​ដល់​នារី​ជា​ជនរង​គ្រោះ​ សម្រាប់ភាព​ក្លាហាន​ក្នុង​ការ​បញ្ឈ​មុខ​ហ្នឹង​ការ​ជិះ​ជាន់​របស់​បុរសនេះ។

សូម​ជួយ​ចែក​ចាយ​នូវ​អត្ថ​បទ​នេះ​ ដើម្បី​ជា​ការ​លើក​ទឺក​ចិត្ត​ដល់​នារីទាំងអស់​អោយ​មាន​ភាព​​ក្លា​ហាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។

ភាពក្លាហានរបស់នារីម្នាក់ជាមួយឆ្កែរបស់នាង

ភាពក្លាហានរបស់នារីម្នាក់ ដើម្បីរត់គេចពីភាពហឹង្សាដ៏សែនឃៅឃៅរបស់មិត្តប្រុសរបស់នាង ចង់ដឹងយ៉ាងណាសូមទស្សនាទាំងអស់គ្នា។

Posted by Business Advisor on Wednesday, September 26, 2018

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment