នៅ​ក្មេង​សោះ!​ ចេះ​ច្រើន​ភា​សារ​ម្លេស (មានវីដេអូ)

កុមារីឈ្មោះ​ថា​ Bella Devayatkina សញ្ជាតិ​​រុស្ស៊ី​ បាន​ចូល​ក្នុង​កម្ម​វិ​ធី​មួយ​ឈ្មោះ​ថា​ Udivitelniye Lyundi របស់​ស្ថានីយ៍ទូរទស្សន៍ក្នុង​​ទីក្រុង​មូ​ស្គូ​​។

Bella ​បាន​ធ្វើ​ឲ្យ​ ទស្ស​និក​ជន​ និង​គណៈ​កម្មការ​ទាំង​អស់​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​កម្ម​វិ​ធី​នេះ​ តម្រូវ​ឲ្យ​ Bella​ ​និ​យាយ​ ៧​ ភាសារ​ផ្សេង​ៗ​គ្នា​ ក្នុង​នោះ​មាន​ អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ចិន អារ៉ាប់​ និង​រុស្សី។

Bella បាន​និយាយ​ភាសា​ទាំងអស់​នោះ​ ដោយ​គ្មាន​ការរអាក់រអួល​  លើសពីនេះទៅទៀត នាង​បានបង្ហាញ​សមត្ថភាព ​អាន​ភាសា​អង់គ្លេស បារាំង ហើយ​អាចច្រៀង​ ចម្រៀងភាសា​អេ​ស្ប៉ា​ញ​បានយ៉ាង​ល្អ​ទៀត ។​

​អ្នកស្រី Yulia ដែលត្រូវជា​ម្តាយ​របស់ Bella បាន​និយាយថា កាលនាងមានអាយុ ២ ឆ្នាំ គាត់ និង​ស្វាមី​ បានបង្រៀន​កូន​ តែ​ភាសា​រុស្ស៊ី និង​អង់គ្លេស ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ មក​ពួកគាត់​សង្កេតឃើញថា Bella មាន​ជំនាញ​ផ្នែក​ភាសាវិទ្យា ទើប​ពួកគាត់បានសម្រេចចិត្ត ​ឲ្យ​នាង​រៀន​បន្ថែម​ភាសា​ផ្សេងៗទៀត។

ដើម្បី​ជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់​គ្នា​​៖

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment