អា​ហារ​ ៧ ប្រ​ភេទ ជួយ​​បង្កើនអារម្មណ៍​ផ្លូវភេទ

ការ​មាន​ចំ​ណង់​ផ្លូវ​ភេទ​ គឺ​មាន​ទំនាក់​ទំ​នង​ជាមួយទៅ​​នឹង​អារម្មណ៍​ សុខ​ភាព​ផ្លូវ​កាយ​ និង​សុខ​ភាព​ផ្លូវ​ចិត្ដ​ ។
ខាង​ក្រោម​នេះ​ ជា​ប្រ​ភេទ​អា​ហារ​មួយ​ចំ​នួន​ ហើយ​វា​ក៏​ជា​តួរ​អង្គ​ដ៏​សំ​ខាន់​ណាស់​ដែរ​ សម្រាប់​ទ្រ​ទ្រង់​សុខ​ភាព​របស់​យើង​៖

១, សាច់​

ការ​រាប់​បញ្ចូល​ប្រ​ភេទ​សាច់​ទាំ​ង​អស់​ ដែល​មាន​នៅ​ក្នុង​របប​អាហារ​ អាច​បង្កើត​សុខ​ភាព​ផ្លូវ​ភេទ​របស់​យើងបាន​​មាន​ដូច​ជា​ សាច់​គោ​ សាច់​មាន់​ និង​សាច់​ជ្រូក​ ព្រោះ​វា​មាន​ផ្ទុក​សារ​ធាតុ​ Carnitine L-arginine និងស័ង្កសី ។

Carnitine និង L-arginine គឺជាអាស៊ីតអាមីណូ ដែលអាច​ជួយបង្កើនដំ​ណើរ​ការ​ឈាម​នៅ​ក្នុង​ខ្លួន​ ​ហើយ​វា​ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ ​សម្រាប់​សុខ​ភាព​ផ្លូវ​ភេទ​ ទាំង​បុរស​ និង​ស្ដ្រី​ ។

យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone បាន​បញ្ចាក់​ថា​ សារធាតុចិញ្ចឹមទាំងពីរនេះ ​អាចមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺលិង្គងាប់របស់​បុរសបាន​មួយចំនួនខ្លះ​ដែរ​ ។

២, អយស្ទ័រ

យើង​ប្រហែលជាធ្លាប់បានលឺពីអត្ថ​ប្រ​យោជន៍​ខ្លះៗ​របស់អយស្ទ័រហើយ​ ។ ការ​ស្រាវ​ជ្រាវ​បាន​ចែក​រំ​លែក​ព័ត៌មាន ​នៅ​ក្នុង​សន្និ​សិទមួយ ក្នុង​ឆ្នាំ​ 2005 របស់សមាគមគីមីនៃ​អាមេរិក បាន​លើក​ឡើង​ដែលថា​ អយស្ទ័រខ្លា និងខ្យង មានផ្ទុកសមាសធាតុ ដែលអាច​បង្កើនកំរិតអ័រម៉ូន Testosterone និងអ័រម៉ូនអឺស្ត្រូសែន ។

៣, ត្រីសាម៉ុង

ត្រីសាម៉ុងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា​ មានអាស៊ីតខ្លាញ់អូមេហ្គា 3 ។ ត្រី​នេះ​មាន​សាច់​ព៌ណ​ផ្កា​ឈូក​ ដូច​ត្រី​ធូ​ណា​ដែរ​ ហើយ​វា​ក៏​ជា​ថាម​ព​ល​ក្នុង​ការ​បង្កើន​ជី​វិត​ផ្លូវ​ភេទ​របស់​អ្នក​ផង​ដែរ​ ។

៤, ​គ្រាប់​ធុញ​ជាតិ​

មនុស្ស​ទូ​ទៅ​ តែង​តែ​ចូល​ចិត្ដ​ញាំសូកូឡា ប៉ុន្ដែ​វា​មិន​បាន​ផ្ដល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​នោះ​ទេ​ ។ យើង​គួរ​តែ​ញាំ​គ្រាប់​ធុញ​ជាតិ​ ជំនួសស្ករ​គ្រាប់​​វិញ​ទើប​ល្អ​ ពី​ព្រោះវា​មាន​សារធាតុ​អូម៉េហ្គា ៣ ដែល​អាច​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ឈាម​ក្នុងខ្លួន​​មាន​ដំណើរ​ការ​ល្អ​ ។

៥, ផ្លែ​ប៉ោម​

ញាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ អាច​ឲ្យ​អ្នក​គ្មាន​ជម្ងឺ​ និង​អាច​ឲ្យ​ជី​វិត​ស្នេ​ហារបស់​អ្នក​ កាន់​តែ​មាន​ភាព​ស្និតស្នាល​ថែម​ទៀត​ ហើយ​វា​មាន​សារ​ធាតុ​ Quercetin ។ ការ​ប្រើ​ប្រាស់ថ្នាំ​​ Quercetin ដើម្បី​ជំ​នួយ​ការ​រួម​ភេទ​ វា​បណ្ដាល​ឲ្យ​មាន​ជម្ងឺរលាក់​ក្រ​ពេញ​ប្រូ​ស្ដាត​ និង​ជម្ងឺ​រលាក់​ប្លោក​នោម​ ។

៦, មើម​ខ្ទឹមស

មនុស្ស​មួយ​ចំ​នួន​យើង​សង្កេត​ឃើញ​ថា មិន​សូវ​ចូល​ចិត្ដ​ញាំ​មើម​ខ្ទឹម​សរនោះ​ទេ​ ពី​ព្រោះ​វា​មាន​រសជាតិ​ ហិរ​ ហើយក្រ​ពុល ។​ ប៉ុន្ដែគេ​បានប្រើ​ជា​ញឹក​ញាប់​ ផង​ដែរ​ ដើម្បី​បង្ការ​ជម្ងឺ​ សម្ពាគ​ឈាម​ឡើង​ខ្ពស់​ ឡើង​ជាតិ​កូលេស្តេរ៉ុល បង្ការ​ពី​ជម្ងឺបេះ​ដូង​​ អ្វី​ដែល​ពិសេស​នោះ​គឺ​ សម្រួលការ​ដក​ដង្ហើម​ផង​ដែរ​ក្នុង​ពេល​រួម​ភេទទៀត​ផង​ ​។

៧, ស្រាក្រហម

ស្រា​ក្រ​ហម​អាច​ជួយ​ឲ្យ​ស្ដ្រី​មាន​អារម្មណ៍ស្រើប​ស្រាល​ ការស្រាវជ្រាវមួយ​ បានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្រ្តផ្លូវភេទដែលថា​ ការ​ញាំ​ស្រា​ក្រ​ហម​មួយកែវ ឬ​ពីរ​កែវ​ ក្នុង​មួយថ្ងៃ អាច​​បង្កើនចំណង់ផ្លូវភេទ និងបង្កើន​ទឹករំអិលចំពោះស្ត្រី​ផង​ដែរ​ ។

ស្រាក្រហមមានផ្ទុកសារជាតិ Quercetin ដែល​មាន​ភាព​វិជ្ជមាន ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ ជាង​ការ​ទទួលទានភេសជ្ជៈមានជាតិអាល់កុលផ្សេង​ទៀត​ ៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment