វិ​ធី​​បំ​បាត់​ស្នាម​មុន​ ៥​ យ៉ាង​តាម​បែប​ធម្ម​ជាតិ​

មុន​ គឺជាបញ្ហាស្បែកទូទៅ សម្រាប់​បុរស​ និងស្ដ្រី ហើយ​អ្នក​មាន​ជម្ងឺ​មុន​ អាចមាន​ស្នាម​មុន​ នៅ​ផ្ទៃ​មុខ​ របស់​ពួក​គេ​ ។ បន្ទាប់ពីផ្ទៃ​មុនបានព្យាបាល​រួច​ យើង​សង្កេត​ឃើញ​ថា​ មាន​ស្នាមជាំនៅ​លើផ្ទៃមុខ​ ។
ខាង​ក្រោម​នេះ ជា​វិធី​សាស្ដ្រ​ព្យាបាលតាម​បែបធម្មជាតិ៖

១, ប្រេង​គ្រាប់​​ធុញ​ជាតិ​ព័ណ​ខ្មៅ​

យើង​ធ្លាប់​ដឹង​ហើយ​ថា​ Sativa Nigella ជា​ប្រេងគ្រាប់ធុញ​ជាតិ​ព័ណ​ខ្មៅ ដែល​មានដើមកំណើតនៅអឺរ៉ុបខាងលិច​ អាស៊ីខាងលិច​ និងមជ្ឈឹមបូព៌ា​ ។ វាជាឱសថធម្ម​ជាតិ​មួយ​ ហើយប្រ​ភេទ​ប្រេងនេះ​ ត្រូវ​បាន​គេ​ឃើញលក់​ នៅលើ Online ផង​ដែរ​ ។ លក្ខណៈពិ​សេស​របស់​វា​ គឺ​ប្រឆាំងការ​ពា​រ​ ពីការរលាក ប៉ុន្តែការ​ព្យា​បាល​នេះ​ មិនមែនជាមធ្យោបាយតែមួយ ​ដែលវាអាចជួយកាត់បន្ថយការរលាកនោះទេ​ ។ ការសិក្សាបានរកឃើញថា​ វាអាច​ធ្វើ​ឲ្យ​​ការព្យាបាល ជាសាស​ស្បើយ​យ៉ាង​ឆាប់​រហ័ស​ ​។

២, ប្រេងគ្រាប់ Rosehip

គ្រប់​ផលិត​ផល​នៅ​លើ​ទី​ផ្សារ​ តែង​តែ​យក​គ្រាប់​ធុញ​ជាតិ Rosehip មក​ជាឱសថសម្រាប់​រក្សា​ស្បែក​ ។ ការសិក្សាមួយបានបង្ហាញថា​ វាអាចប្រើដើម្បីព្យាបាលស្នាមជាំបាន​ ។ ការសិក្សានេះមាន បាន​​ធ្វើ​ការ​ពិ​សោធន៍​ទៅ​លើ​​ ស្នាមរបួសដែល​ធ្លាប់​វះកាត់ ប្រេងនេះ​​​មានអត្ថ​ប្រយោជន៍ណាស់​ ​ក្នុងលុប​បំបាត់​ស្នាម​ ។

៣, ទឹកឃ្មុំ

យើង​មិនចាំបាច់​ ទៅហាងឱសថសម្រាប់ព្យាបាល​ជម្ងឺស្នាម​ជាំ​នោះ​ទេ​ ។ ទឹកឃ្មុំ​ ត្រូវបានប្រើធ្វើ​ជា​ឱសថព្យា​បាល​ ការរលាកភ្លើង​ និង​​របួស ។ ការស្រាវជ្រាវ​ បាន​បង្ហាញថា​ វា​អាច​ព្យា​បាល​របួស​ជាសះស្បើយយ៉ាង​ឆាប់​រហ័ស​ និង​លុប​បំ​បាត់​ស្លាកស្នាមថែម​ទៀត​ ។
ទឹកឃ្មុំ​ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​លាង​មុខរបួស ព្រោះ​លក្ខណៈសម្បត្តិរបស់វា​ គឺ​កំចាត់​បាក់តេរី ហើយវា​ក៏​អាច​ទប់​ស្កាត់​ ការ​ចេញ​មុន​លើ​ផ្ទៃ​មុខ​ផង​ដែរ​ ។

៤, ប្រទាល​កន្ទុយក្រពើ

ទឹកឃ្មុំ និង​ប្រទាល​កន្ទុយក្រពើ គឺជាវិធី​សាស្ដ្រ​ព្យា​បាល​សា​មញ្ញ​ នៅក្នុងករណី​ ដែល​មាន​មុន​នៅ​លើ​ផ្ទៃ​មុខ​ ។ យោងតាមការស្រាវជ្រាវ​មួយ​ នៅក្នុង Annals of Plastic Surgery បានអោយដឹងថា​ ប្រទាល​កន្ទុយក្រពើ មាន​លទ្ធ​ភាព​ខ្ព​ស់​ក្នុង​ការ​លប់​បំ​បាត់ស្នាម​ ហើយ​យើង​អាច​ដាំ​ដោយ​ខ្លួន​ឯង​បាន​ ។

៥, ទឹកក្រូច​ឆ្មា

មិនមានការស្រាវជ្រាវណាមួយ​បង្ហាញថា​ ទឹកក្រូច​ឆ្មា​ មានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជាំ​នោះ​ទេ ។ ទោះជាយ៉ាងណាក៏ដោយ​ មានភ័ស្តុតាងជា​ច្រើន បាន​បញ្ចាក់​ថា​ មនុស្សជាច្រើនបាន​ជោគជ័យ ក្នុង​ការ​ព្យា​បាល​បំ​បាត់​ស្នាម​ជាំ​លើ​ផ្ទៃ​មុខ​ មតិមួយ​ចំ​នួន​ក៏​បាន​លើក​ឡើង​ដែរ​ថា​ វាក៏​​អាចជួយ​ឲ្យ​សម្លេង​របស់​យើង​ មាន​ការ​​កែ​ប្រែ​ផង​ដែរ​ ដោយសារតែ​ ទឹកក្រូចឆ្មាមានសា​មាស​ធាតុ​អាស៊ីតខ្ពស់ ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment