តើ​អ្នក​ធ្លាប់​ឮគេ​និ​យាយ​ពី​ខ្មោច​ឬ​អត់​?

0 Shares

យើង​ប្រ​ហែល​ជា​ធ្លាប់​បាន​ឮ​គេ​ហៅ​ថា​ផ្ទះ​ខ្មោច​ តែ​ផ្ទះ​មួយ​ខ្នង​នេះ​ មិនមែន​​ជា​ផ្ទះ​ខ្មោច​ទេ​ តែ​វា​ជា​ផ្ទះ​ដែល​គេ​រៀប​ចំ​ឲ្យ​ដូច​ទៅ​នឹង​ផ្ទះ​ខ្មោច​ ។
អ្នក​សិល្បះ​ដែល​មាន​ទេព​កោសល្យ​ និង​ជា​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ​អ្នក​ស្រី​ Christine McConnell បាន​ប្រាប់​ទៅកាន់​​សារ​ព័ត៌​មាន​របស់​ SF Gate ដែលថា​ បន្ទាប់​ពី​អ្នក​ស្រី​ទស្សនា​រឿង​ផ្ទះ​ខ្មោច​ (Monster House) រួច​មក​អ្នក​ស្រី​ក៏​ចង់​រៀប​ចំ​ផ្ទះ​របស់​ឪពុក​ម្ដាយ​គាត់​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រដ្ធ​​កាលីហ្វ័រនីញ៉ា ឲ្យ​ក្លាយ​ជា​ផ្ទះ​ខ្មោច​ដែរ​មាន​ការ​ចាប់​អារម្មណ៍​ ។

គេ​ហ​ទំ​ព័រ​មួយ​​ក៏​បាន​ចុះ​ផ្សាយ​​ដែរ​ថា​ លោក​ស្រី​ McConnell​ បាន​ចំ​ណាយ​ពេល​ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ផ្ទះ​មួយ​ខ្នង​នេះ​ ។
ការ​តុប​តែង​ចេញ​ជា​រាង​សត្វ​ចម្លែក​នេះ​ លោក​ស្រី​បាន​បញ្ចាក់​ដែរ​ថា​ លោក​ស្រី​បាន​ធ្វើ​វា​ពី​ស្នោ​ ក្ដារ​កុង​ផ្លា​កេ​ គំ​នូរ​ និង​កា​រ​លាប់​ថ្នាំ​ លោក​ស្រី​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ដើម្បី​ឲ្យ​ក្លាយ​ជា​ផ្ទះ​ខ្មោច​ ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment