ពស់​ក្បាល​ពីរ​ដ៏​​ក​ម្រ​មួយក្បាល​​ត្រូវ​បាន​គេរក​ឃើញ​នៅរដ្ឋ Virginia

ពស់​មួយក្បាលនេះ​ត្រូ​វ​បាន​រក​ឃើញ​នៅក្នុងសួនច្បារមួយនៃទីក្រុង Richmond រដ្ឋ Virginia ​ប្រទេស​អាមរិក។ សត្វពស់ដ៏ចម្លែកនេះត្រូវបានចាប់ដោយអ្នកគ្រប់គ្រងសត្វព្រៃរដ្ឋ Virginia ហើយឥឡូវនេះ វា​ត្រូវ​បាន​​អ្នក​ពិ​សោធន៏ឯកជន​ម្នាក់​យក​ទៅ​មើលថែ ​និង​ធ្វើ​ការ​ស្រាយ​ជ្រាវបន្តរ។

ឥឡូវ​នេះ​ អ្នក​ពិ​សោធន៏​បាន​​ យក​ពស់​មួយ​ក្បាល​នេះ​ទៅ​ថត​កាំរស្មី ដើម្បី​មើល​ពី​ចលនា ​និង​ទំនាក់ទំនង​រវាងក្បាល​ជា​មួយដង​ខ្លួន​។

បន្ទាប់​ពី​ធ្វើ​ការ​ពិសោធន៏រួចមក លោក Kleopfer បាន​និ​យាយ​នៅ​ក្នុង ទំព័រ ហ្វេសប៊ុក​ថា ពស់​មួយ​ក្បាល​នេះ គឺ​ពិត​ជា​កម្រ​បាន​ជួប​ និង មានជីវិតនៅលើផែន​ដី​ណាស់ ព្រោះ​ពួក​គេ​ងាយ​នឹងស្លាប់​ទៅវិញ។

និយាយរួម​គឺ​ពួក​គេ​មាន​ជិវិត​មិន​យូរ​ដូ​ច​ជា​សត្វ​ធម្មតានោះទេ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment