មុន​នឹង​បំផ្លាញ​នារី​ម្នាក់​ សូម​អាន​អត្ថ​បទ​នេះ​សិន

និយម​ន័យ​នៃ​ពាក្យ​ថា​ស្នេហា គឺ​មាន​ច្រើន​ណាស់​ ហើយ​ពេល​ខ្លះក៏​មិន​មាន​នណាម្នាក់​អោយនិយមន័យ​ពី​វា​​បាន​ច្បាស់​លាស់នោះ​ដែរ។ យ៉ាង​ណា​ក៏ដោយ​ យើង​ក៏​នៅតែ​អាច​កំណត់ពឺ​​វា​បាន​​ដោយ​សារ​​បាន​ខ្លះ​ៗ  ៖ ស្នេ​ហា គឺ​ធ្វើ​អោយ​មនុ​ស្ស ខ្វាក់​ភ្នែក ព្រោះ​ការ​ស្រលាញ់ បាន​ធ្វើ​អោយ​ពួក​គេ​លះ​បង់​អ្វី​គ្រប់​បែប​យ៉ាង សម្រាប់​មនុស្ស​ដែល​​ខ្លួន​ស្រលាញ់ ដោយ​មិន​គិត​ចង់​បាន​អ្វី​មក​វិញឡើយ។

ស្នេហា គឺជាការលះបង់ ការយល់ព្រម និងការផ្ដល់ឱ្យ មនុស្សស្រីម្នាក់ នាងព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នក ព្រោះតែពាក្យថាស្រឡាញ់ នាងជឿជាក់លើអ្នក នាងគោរពអ្នក នាងឱ្យតម្លៃអ្នក ហើយវាក៏ជាឱកាស ដែលអ្នកអាចបំផ្លានាងបានយ៉ាងងាយ ។

តែមុននឹងអ្នក ចង់បំផ្លាញនាង អ្នកត្រូវដឹងថា ខ្លួនអ្នកជាប្រុស ឯម្ដាយអ្នកក៏ជាស្រីដែរ អ្នកគួរតែយល់ហើយថា ការលះបង់មានតម្លៃខ្លាំងប៉ុនណា មានមនុស្សស្រី មិនប៉ុន្មាននាក់ទេ ដែលព្រមលះបង់ឱ្យអ្នកគ្រប់យ៉ាង បន្ទាប់ពីម្ដាយរបស់អ្នក ។

បើអ្នកបំផ្លាញនាង មានន័យថាអ្នក កំពុងតែបំផ្លាញអនាគត និងតម្លៃរបស់ខ្លួនឯងដូចគ្នា ស្លាកស្នាម ​​នៅលើរាងកាយរបស់នាង មិនយូរវានឹងរលុប តែ​ការឈឺចាប់់ ដែលនៅក្នុងចិត្ត ​វានឹងចងចាំពេញមួយជីវិត អ្នកមិនអាចលុបបាបកម្ម ដែលអ្នកបានធ្វើទៅលើនាងបានឡើយ ។

បើមិនអាចផ្ដល់ឱ្យនាងមានក្ដីសុខសុភមង្គលក្នុងជីវិត ជា​ជាង​ផ្តល់​ស្នាម​ដំបៅ​ដល់​នាង សូមចាកចេញពីនាងទៅ កុំនៅសន្សំកម្ម និងបំផ្លាញនាងអី អហោសកម្មឱ្យគ្នាទៅ ហើយជាតិក្រោយ ក៏មិនចាំបាច់ជួបលាងជម្រះកម្មពា​នឹងគ្នាទៀតដែរ ៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment