គ្រាន់​តែ​ប៉ុណ្ណឹងសោះ ​!!! ក៏មានអ្នករិះ​គន់​ដែរ

Kim Kardashian បាន​បង្ហោះ​រូប​ភាពរបស់​ខ្លួន​នៅ​ក្នុង​ Instagram បាន​​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​រូប​នាង ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ​ចំ​ពោះ​រូប​ភាព​ទាំងនោះ។

រូប​ថត​ទាំង​អស់​នេះ​ ត្រូវ​បាន​ថត ​ដោយ​អ្នក​ថត​រូប​ដ៏​ល្បីលោក​ David La Chapelle អ្វី​ដែល​ចម្លែក​នោះ​គឺ​ អ្នក​គាំ​ទ្រ​សង្កេត​ឃើញ​ថា​ Kim នៅ​ក្នុង​រូប​នេះ​ មាន​រាង​តូច​ សក់​មាន​រាង​ខ្លី​បន្ដិច​ ហើយ​សុដន​មាន​ទំ​ហំ​តូច សរុប​សេចក្ដី​មក គឺ​មាន​ភាព​ខុស​គ្នា​រវាង​រូប​ថត​​ និង​រូប​ខាង​ក្រៅ។

អ្នក​គាំ​ទ្រ​ម្នាក់​របស់​នាង​ បាន​និយាយ​ថា​ «Kim តើ​នាង​កើត​អី​?» ហើយ​មាន​អ្នក​ខ្លះ​​ទៀត​ បាន​និ​យាយ​ថា​ «ត្រ​គាក​នឹង​ថ្គាម​របស់​នាង​ ហេតុ​អ្វី​ក៏​តូច​ម្លេស»។

អ្វី​ដែល​សំ​ខាន់​នោះ​ យើង​សង្កេត​ឃើញ​ថា​ រូប​ថត​របស់​ Kim ត្រូវ​បាន​ធ្វើ​ការ​កែ​សម្រួលដោយ​កុំ​ព្យូរទ័រ​ នេះ​ជា​មូល​ហេតុ​ ដែល​អ្នក​គាំ​ទ្រ​របស់​នាង​ បាន​ធ្វើ​ការ​រិះ​ជន​យ៉ាង​ចាស់​ដៃ​ យ៉ាង​ណា​មិញ​ មាន​អ្នក​គាំ​ទ្រ​ខ្លះ​ មាន​ស្នើរ​សុំ​បញ្ឈប់ការ​រិះ​គន់​ទៅ​លើ​ Kim ផង​ដែរ​៕

ប្រភព៖ MIRROR

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment