ហេតុ​អ្វី​បាន​ជា​ប្រ​ទេស​​នីហ្សេរីយ៉ា តែង​តែ​មាន​ទឹក​ជន់លិច​ជា​​រៀង​រាល់​ឆ្នាំ?

ជា​​ទំ​លាប់​ទៅ​ហើយ​​សម្រាប់​ប្រ​ជា​ជន​ នី​ហ្សេ​រីយា ដែល​រស់​នៅក្នុង​​ទីក្រុង​ក្បែរទន្លេ គឺងាយ​រង​គ្រោះ​ថ្នាក់​បំផុត អោយ​តែ​​រដូវ​ភ្លៀង​​មក​ដល់​ម្តងៗ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បានឱ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ ហើយ​មនុស្ស​​រាប់ពាន់នាក់បានផ្លាស់ទីលំនៅ​ទៅ​កន្លែង​ផ្សេងៗ។

ស្ថានភាព​អា​ក្រក់​នេះ​ត្រូវបានប្រកាសនៅក្នុងរដ្ឋចំនួន ដែល​នឹង​រងគ្រោះខ្លាំងបំផុតគឺ ៖

១. នីហ្សេ (Niger)
២. កូហ្គី (Kogi)
៣. អាណាមប្រា (Anambra)
៤. ឌេលឡា (Delta)

ប្រធានាធិបតី លោក ម៉ាហាមម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានសន្យា ផ្តល់ប្រាក់ ៨.២ ដុល្លា (៦.២ លានផោន) ដើម្បី​ដោះ​ស្រាយ​វត្តិ​ទាំង​អស់​នេះ។ NEMA ក៏​បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការមូលដ្ឋានចំនួន ដើម្បីសម្របសម្រួល និង ធ្វើការឆ្លើយតបជាបន្ទាន់ផងដែរ។

  • នៅឆ្នាំ ២០១៧ គ្រោះទឹកជំនន់ប៉ះពាល់ដល់មនុស្សចំនួន ២៥០.០០០នាក់ នៅក្នុងតំបន់ភាគកណ្តាលឈាងខាងកើត
  • នៅឆ្នាំ ២០១៦ មនុស្ស ៩២.០០០នាក់ បានផ្លាស់ទីលំនៅ និង ៣៨នាក់ បានស្លាប់
  • នៅឆ្នាំ ២០១៥ មានមនុស្សជាង ១០០.០០០នាក់ បានជម្លៀស​ខ្លួន និង ៥៣នាក់ បានស្លាប់
  • យោងតាមអាជ្ញាធរបានឱ្យដឹងថានៅឆ្នាំ ២០១២ ទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ និង បានបង្ខំប្រជាជននីហ្សេរីយ៉
  • ពីរលាននាក់​ចាក​ចេញពីផ្ទះរបស់ពួកគេ និង ៣៦៣នាក់បានស្លាប់

ភ្នាក់ងារឧតុនិយមនីហ្សេរីយ៉ានិយាយថា ទឹកជំនន់បានក្លាយទៅជាបញ្ហាប្រឈមមួយសម្រាប់​ប្រទេស​នេះ។  សំណួរ ហេតុ​អ្វី​បាន​ជា​នីហ្សេរីយ៉ា តែង​តែ​មាន​ទឹក​ជន់លិច​ជា​រៀង​រាល់​ឆ្នាំ?

ប្រទេសនីហ្សេរីយ៉ា​គឺ​មាន​ទន្លេ ​២ ធំៗ​ឆ្លងកាត់ ៖

ទន្លេ នីហ្សេ (Niger) ដែល​ហូរចូល​មក​ក្នុង​ប្រ​ទេស​ តាម​ទិស​ពាយព្យ និង ទន្លេ បឺនូ (Benue) ដែល​ហូរ​​ចេញ​ពី​ប្រ​ទេស​ជិតខាង​របស់​ខ្លួន (កាមេរ៉ូន) ចូល​មក​ក្នុង​ទឹកដី​នីហ្សេ​រីយ៉ា។

ទន្លេទាំងពីរនេះជួបប្រជុំគ្នានៅកណ្តាលប្រទេសនីហ្សេរីយ៉ា ហើយបន្ទាប់មកហូរទៅភាគខាងត្បូង ដែលជាទន្លេតែមួយនៅលើមហាសមុទ្រអាត្លង់ទិច។

នៅឆ្នាំនោះទន្លេនីហ្សេ បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ១២.៨៤ ម៉ែត្រ (៤២ ហ្វីត) ។

នៅឆ្នាំ ២០១៨  កម្រិត​ទឹក​បាន​ឡើងដល់ ១១.០៦ ម៉ែត្រ។ ដោយមានការភ័យខ្លាចថាភ្លៀង​នៅតែ​បន្ត​ធ្លាក់ខ្លាំង ដូច្នេះ​គេ​បានគេរំពឹងថា វា​នឹងបន្តរ​ឡើង​ហូតដល់ខែតុលាឆ្នាំនេះ អាច​​នាំ​អោយ​កម្ពស់​ទឹកខ្ពស់ជាង​ ឬ ស្រដៀង​ទៅ​នឹង​ឆ្នាំមុនៗ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment