ហេតុផល​ទាំង ៧ ដែលអ្នកគួរ​ចាប់​ផ្តើម​រួមភេទ​ពីឥឡូវ​នេះ

0 Shares

តើ​លោក​អ្នក​​ធ្លាប់​ដឹង​ទេ​ថា ការ​រួម​ភេទ​គឺ​​បាន​​ផ្តល់​ផល​ប្រ​យោជន៏​យ៉ាង​ច្រើន​​​ទៅ​ដល់​ដៃ​គូ​ទាំង​សង​ខាង?

សេចក្តីសុខ​​របស់​​គូរ​ស្វា​មី​ភរិយា​​ម្នាក់​ៗ​ ​គឺ​មិន​មែន​កើត​ឡើយ​ដោយសារ​តែ​ បុណ្យស័ក្ត លុយ​ ឡាន ផ្ទះ​ធំ​នោះ​ទេ តែវា​កើត​ចេញ​ពី ថ្នាក់​ថ្នម ​ចេះ​យល់​ចិត្ត អោយ​តម្លៃ និង ផ្តល់សេចក្តី​សុខ​អោយ​ដៃ​គូរ​ទៅ​វិញ​ទៅមក។
រឿង​ដដែល​ៗមួយ​ចំនួន​បាន​កើត​ឡើងចំពោះ​ដៃ​គូ​មួយ​ចំនួន ការ​រស់​នៅមិន​ចុះ​សម្រុង​គ្នា ហើយ​មិន​អាច​និយាយ​ប្រាប់​នណាម្នាក់​បាន​ នៅទីបំផុត ក៏​សម្រេច​ចិត្ត​បែបគ្នា នេះដោយ​សារតែ​ពួកគេ​មិន​បាន​គិត​គូ​ដល់​ចំណុច​នេះ។
ដូច្នេះ​សូម​កុំ​មើល​រំលង​​សេច​ក្តីសុខ​ផ្លូវ​ភេទ​​អោយ​សោះ ព្រោះ​វា​អាច​​ធ្វើ​អោយ​ចំណង​​ស្នេហា​របស់​អ្នក​អាច​គង់​វង្ស​យូរអង្វែង។

ខាង​ក្រោម​នេះ​គឺ​ជា​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​អោយ​ចំណង​ស្នេហា​របស់​អ្នក​ អាចថិតថេរ​គង់វង្ស ៖

១. ធ្វើ​អោយ​សុខភាពបេះដូង​មាន​ភាពប្រសើរឡើង (ការរួមភេទគឺជាលំហាត់ប្រាណ)

ការសិក្សា​មួយ​កាល​ពី​ខែ មករា ឆ្នាំ ២០១៥ នៅក្នុងទស្សនា​វដ្តី​​ American Journal of Cardiology បាន​រក​ឃើញ​ថា បុរសដែលរួមភេទពីរដងក្នុងមួយសប្តាហ៍ គឺមានហានិភ័យតិចតូច​បំផុតក្នុង​ការ​កើត​មាន​ជំងឺ​ដូចជា ៖​ សរសៃឈាមបេះដូង, ដាច់សរសៃឈាមខួរក្បាល ឬ គាំងបេះដូង ជាងអ្នកដែលរួមភេទម្តងក្នុងមួយខែ ឬ តិចជាងនេះ។

២. មាន​ការឈឺចាប់ល្ហិតល្ហៃ, ជា​ពិ​សេស​ពេល​ដែល​រដូវ

កា​រ​សិក្សា​មួយ​ទៀត​បាន​​ចុះ​ផ្សាយនៅក្នុងទស្សនាវដ្តី PloS One ​បាន​រក​ឃើញ​ថា ​​តាម​រយះ​ការ​រួម​ភេទ​ដែល​ធ្វើ​អោយ​ដៃ​គូ​ខាង​ស្រី​មាន​អារម្មណ៏​ល្អ​ដល់​ចំនុច​កំពូល​ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជួ​យ​ដោះ​ស្រាយ​​រាល់​ការ​ឈឺ​ចាប់​មួយ​ចំនួន​​ដែល​ធ្លាប់​តែ​មាន​សម្រាប់​ស្រ្តី​មួយ​ចំនួន ដូចជា​ការ​​ឈឺ​ចាប់​ពេល​មក​រដូវ។

៣. កាត់បន្ថយភាពតានតឹង និង បន្ថយសម្ពាធឈាម

ការស្រាវជ្រាវស្កុតឡេនដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Biological Psychology បានរកឃើញថាសកម្មភាពអំឡុង​ពេល​រួម​ភេទ គឺ​​កាត់​បន្ថយ​នូវ​ភាពតានតឹង និង រារាំង មិន​អោយ​សម្ពាធឈាម​ឡើង​ខ្ពស់។

៤. អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត

បើធៀបទៅនឹងអ្នកដែល​បាន​រួម​ភេទ​ ៤ ទៅ ៧ ដងក្នុងមួយខែ តួលេខ​ត្រឹមតែ ២០% ប៉ុណ្ណោះ​ដែល​អាច​ជាវិវត្ត​ដែល​បង្ករ​ទៅជាជំងឺមហារីកក្រពេញប្រូស្តាត តិច​ជាង​​អ្នក​ដែល​​រួម​ភេទបាន​ទិច ឬ មិន​បាន​រួម​ភេទសោះ។ បុរសដែលបានបាញ់ទឹកកាមជាប្រចាំអាចបន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

៥. គេង​លក់​ស្រួល​ និង  មាន​ភាព​ស្រស់​ថ្លា ប្រជ្ញាឆ្លាត​វៃ

ការ​បញ្ចេញអរម៉ូន អាចជួយឱ្យអ្នកមានអារម្មណ៍ងងុយគេងនិងបន្ធូរអារម្មណ៍។ ដូច្នេះកុំមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកនិងដៃគូរបស់អ្នក ឆាប់​គេង​បន្ទាប់​ពី​​បញ្ចាប់​ប្រ​តិ​បត្តការណ៏។

៧. មានសុភមង្គល និង ទំនាក់ទំនងយ៉ាង​រឹងមាំ

អ្នកស្រាវជ្រាវបានរកឃើញថា ដៃគូរ​របស់​អ្នក​នឹង​មាន​អារម្មណ៏​ពេញចិត្ត​រហូត​ទៅដល់ ៤៨ ម៉ោងបន្ទាប់ពីសកម្មភាពផ្លូវភេទ​ត្រូប​បាន​បញ្ចប់។

៨. ធ្វើ​អោយ​អ្នក​មាន​ភាព​ក្មេង​វ័យ


រីករាយនឹងជីវិតផ្លូវភេទគឺជាផ្នែកមួយ​ដែល​យើង​គ្រប់​រូប​ត្រូវ​​តែ​ទទួល​ស្គាល់​។ ភាពស្និទ្ធស្នាលអាចជាប្រយោជន៍សម្រាប់សុខភាពយូរអង្វែងហើយក៏អាចធ្វើឱ្យ​អ្នក​កាន់តែមានអារម្មណ៍រីករាយ និង​ ទទួល​បាន​ក្តីសុខ​ច្រើន ដែលជា​ហេតុ​បង្ក​អោយ​អ្នក​សប្បាយ​ច្រើន​ជាង ​ពិ​បាក​ចិត្ត និង រក្សា​នូវ​ភាព​ក្មេង​វ័យ​ មិន​ងាយ​ចាស់។

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment