រក​ឃើញ​ហើយ​ម្ចាស់​ពានរង្វាន់​ទឹក​ប្រាក់​ ១ លាន ដុល្លា របស់​កម្ម​វីធី America’s Got Talent រដូវ​កាល​នេះ (មានវីដេអូ)

0 Shares

Shin ធ្លាប់​បាន​ធ្វើ​អោយ​កក្រើក​​ពិភព​លោក​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ ការ​សម្តែង​របស់​លោក​ក្នុង​វគ្គ​មុនៗ គឺ​ពិត​ជា​ធ្វើ​​អោយ​អ្នក​ទស្សនា​​ជក់​ចិត្ត​ និង ទន្ទឹម​រង​ចាំ​មើល​នូវ​ការ​សម្តែង​របស់​លោក​ក្នុង​វគ្គ​បន្ទាប់​ទៀត។

ប្រ​សិន​បើ​​លោក​អ្នក​ធ្លាប់​បាន​មើ​ល​ការ​សម្តែង​របស់ Shin លោក​អ្នក​ប្រាកដជា មាន​អារម្មណ៏​ថា​ប្លែក​ ពេល​ខ្លះ​ព្យាយាម​មើល​ដោយ​មិន​​ដក​ដង្ហើម ក៏​មាន​ដែរ។

ក្រោយ​ពី​ទទួល​​បាន​ការ​គាំទ្រអំពី​ទស្សនិក​ជនជាច្រើន លោក​​ក៏​មាន​ឪកាស​​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រាត់ ហើយ​ក៏​ជាអ្វី​ដែល​ធ្វើ​អោយ​រូប​លោក​អាច​មាន​សំណាង​ គ្រោង​នៅម្ចាស់​ពាននូវ​រដូវ​កាល​នេះ រីឯរង្វាន់​លើក​ទឹកចិត្ត​ គឺ​ទទួល​បាន ១ លានដុល្លា​ អាមេរិក។

ការ​សម្តែង​របស់​លោក​ចុង​ក្រោយ​នេះ​គឺ​ពិត​ជា​​អស្ចារ្យ​ខ្លាំងណាស់ ការផ្លាស់​ប្តូរ​បៀរ និង ធ្វើ​អោយ​បៀរ​ចេះ​ហោះ​ គឺ​ហាក់​បី​ដូច​ជា​អភិ​និហា​មួយ​ដ៏​កម្រ​ ហើយ​អាច​និយាយ​បាន​ថា ជា​ការ​សម្តែងតែ​មួយ​គ្មាន​ពីរលើ​លោក។

សូម​ទស្សនា​វីដេអូខាង​ក្រោម

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment