សប្បាយ​ភ្លេច​ខ្លួន​! នារី​ម្នាក់ឈឺពោះកើត​កូន​​នៅក្នុង​សមុទ្រ​អំឡុង​ពេល​កំពុង​លេង​ទឹក

118 Shares

រូប​ភាព​ជា​ច្រើន​​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​​លើបណ្តាញ​សង្គម​ នារី​ម្នាក់​ជា​ម្តាយ​បាន​ផ្តល់​កំណើត​អោយ​កូន​នៅក្នុង​សមុទ្រ​ក្រហម​ប្រទេស រូស៊ី។ ជា​សំណាង ក្មេង​នោះ​ត្រូ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ទេសចរណ៏​ម្នាក់​ដែល​នៅទីនោះ។

នៅក្នុង​រូប​ភាព​គេ​សង្កេត​ឃើញ​ថា​មាន​បុរស​ពី​រ​នាក់ ហើយ​គេជឿ​ថា​បុរស​ដែល​ចំណាស់ជាងគេ គឺ​ច្បាស់​ជា​គ្រូ​ពេទ្យ​ម្នាក់​របស់​ប្រ​ទេស រ៉ូស៊ី ចំណែកឯ បុរសម្នាក់​ទៀត​នោះគឺ​ជា​ឪពុក​របស់​ក្មេង​ដែ​លទើប​នឹង​កើត។

ដោយមិនមាន​ប្រ​ភព​ណា​មួយ​និយាយ​ពី​ឈ្មោះ​របស់​ម្តាយម្នាក់​នោះ តែគេ​គ្រាន់តែ​ដឹង​ថា នាង មាន​សញ្ជាត្តិ រូស៊ី។ មុន​ពេល​ដែល​ក្មេង​នោះកើត គឺ​យើង​ឃើញ​ថា​នាង បាន​ពាក់​ ឈុត bikini លេងទឹក។

ក្មេង​តូច​នោះ​ត្រូ​វបាន​ បុរសពីរ​នាក់​នោះ​​ជួយ​សង្រោះ ដោយ​ដាក់​ចូល​ក្នុងផ្ទឹលតូច​មួយ មុន​​​ហ្នឹង​យក​ឡើយ​លើ​ច្រាំង។ យ៉ាង​ណា​មិញ គេ​ក៏​មិន​ដឹង​ថា​ក្មេង​​នោះ ជា​ស្រី ឬ ក៏ជាប្រុស​ដែរ។

គួ​របញ្ជាក់​ផង​ថា កន្លែង​កើត​ហេតុ គឺ​មាន​ទីតាំង​នៅ​រមណីយដ្ឋាន​មួយ​កន្លែង​របស់ អេស្ស៊ីប នៃ ទីក្រុង Dahab

ប្រ​ភព ៖ mirror

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment