បុរស​វ័យ​ចំ​ណាស់​ម្នាក់​ បាន​រៀប​ការ​ជា​មួយ​មិត្ដ​ភក្ដ្រ​កូន​ស្រី​ខ្លួន​

ស្ដ្រី​ម្នាក់​បាន​រៀប​ការ​ជា​មួយ​ឪ​ពុកមិត្ដភក្ដ្ររបស់​ខ្លួន​ នាង​មាន​ឈ្មោះ​ថា​ «Taylor » អា​យុ​ ២៧​ ឆ្នាំ​ និង​ស្វា​មី​ឈ្មោះ​​ «​ Kern Lehman » អា​យុ​ ៥៤​ ឆ្នាំ​។ ពួក​គេ​ទាំង​ពីរ​នាក់​ បាន​រស់​នៅ​ក្នុង​ទី​ក្រុង​ហ្វូ​និច​ រដ្ឋអារីហ្សូណា នៃ​សហ​រដ្ធ​អា​មេ​រិច​ ហើយ​មាន​ទំ​នាក់​ទំ​នង​ស្នេហា​ជា​មួយ​គ្នា​ តាំង​ពី​ ៥​ ឆ្នាំ​មុន​មក​ម្លេះ​។

ប្រ​សិន​បើ​យើង​ក្រ​លែក​មើល​គូរ​ស្នេហ៍​មួយ​គូរ​នេះវិញ​ ហាក់​ដូច​ជា​មិន​សាក​សម​គ្នា​នោះ​ទេ​ ដោយ​សារ​តែ​នាង​ Taylor មាន​សម្រស់​ដូច​តារា​ភាព​យន្ដ​អញ្ចឹង​។

Taylor បាន​ស្គាល់​មិត្ដ​របស់​នាង​​ Amanda មាន​អា​យុ ​៣០​ ឆ្នាំ​ដែល​ជា​កូន​ស្រី​របស់​ Kern ជា​ស្វា​មី​របស់​ខ្លួន​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ទាំង​បី​បាន​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។

គូរ​ស្នេហ៍​ដែល​គេ​យល់​ច្រ​ឡំ​ រវាង​កូន​ស្រី​ និង​ឪ​ពុក​ពេល​នេះ​​ ពួក​គេ​ក៏​មាន​ការ​គាំ​ទ្រ​ពី​ក្រុម​គ្រួ​សារ​របស់​ពួក​គេ​ផង​ដែរ​ ទោះ​បី​ជា​លោក​ Kern មាន​វ័យ​ចំ​ណាស់​បន្ដិច​ក្ដី​។

Taylor បាន​និ​យាយ​ដែល​ថា​ « ដំ​បូង​ឡើយ​ ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​កូន​ស្រី​របស់​លោក​ ​Kern ដែល​ជា​មិត្ដ​ល្អ​របស់​ខ្ញុំ​ បន្ទាប់​មក​ខ្ញុំ​មាន​ទំ​នាក់​ទំ​នង​ស្នេហា​ជា​មួយ​ឪ​ពុក​របស់​នាង​ ហើយ​យើង​ទាំង​ពីរ​នាក់​ ឈាន​ដល់​រៀប​អាពាហ៍ពិពាហ៍ជា​គ្នា​ផង​ដែរ​ »៕

   

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment