ជំងឺ​អេដស៏កើន​ឡើងខ្លាំងសម្រាប់បុរស​ស្រលាញ់​ភេទ​ដូច​គ្នា

0 Shares

ចំនួនមនុស្សដែលមានផ្ទុកមេរោគអេដស៍បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែអ្នកស្រាវជ្រាវព្រួយបារម្ភ អំពីអត្រានៃការឆ្លង​មេរោគ​នេះ ពុំមាន​ការ​​ថយ​ចុះ ក្នុងចំណោមមនុស្សដែលស្រលាញ់ភេទដូចគ្នា។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ New South Wales ‘Kirby Institute បានរាយការណ៍ កាលពីថ្ងៃចន្ទ ឆ្នាំ ២០១៧ ថា ៖ ចំនួន​អ្នកផ្ទុកមេរោគអេដស៍ ៩៦៣ ក្នុង​ឆ្នាំ​ ២០១៦  បានធ្លាក់ចុះ ៥% និង ៧% ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។

បុរសដែលរួមភេទជាមួយបុរសដូចគ្នា មានប្រមាណ​ជា ៦៣% សើ្ម ៦០៧ នាក់ ធ្លាប់​បាន​មក​ធ្វើ​តេស្ត​រក​មេរោគនេះ​ ដោយក្នុង​នោះ​អ្នក​ដែលស្រលាញ់​ភេទ​ដូចគ្នា​ មាន​ទៅដល់ ​២៣៨ នាក់ (២៥%) ។

ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ​គឺ​បាន​កើន​ឡើង ១០% ក្នុង​អំឡុង ចាប់​ពី​ឆ្នាំ ២០១៣ ដល់ ២០១៧

ក្នុងចំណោមអ្នកដែលបាន​ធ្វើតេស្ត ២៧៤ នាក់ (៣៦%)  ​​មាន​មួយ​ចំនួន​ដែល​មក​ធ្វើ​តេស្ត​យឺត ឬ ខាន​មក​ធ្វើ​តេស្ត​ ប្រហែល​ជា ៣ ទៅ ៤ ឆ្នាំ​មុន។

យ៉ាងហោចណាស់ ៦% ត្រូ​បាន​រក​ឃើញ​ថា ពួគ​គេ​បាន​ឆ្លង​ជំងឺអេដស៏​បន្ទាប់ពី​ការ​រួមភេទជាមួយ​បុរសដូចគ្នា។

វិទ្យាស្ថាន Kirby បានប៉ាន់ប្រមាណថាមានមនុស្សចំនួន ២៧,៥៤៥ ​នាក់​ក្នុង​ប្រ​ទេស​ អូស្រ្តា​លី កំពុង​តែ​រស់​នៅជា​មួយ​មេរោគនេះ  ហើយ ៨៩% ត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ក្នុងនោះ ៨៧% កំពុង​តែទទួលការព្យាបាល​ដោ​យ​ប្រើ​ប្រាស់​ថ្នាំពន្យា​ មានន័យថា ៧៤% នៃអ្នកដែលផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសអូស្រ្តាលី គឺ ​ត្រូវ​បាន​ទប់​ស្កាត់​មិនអាចចម្លងមេរោគអេដស៍​បាន​នោះ​ទេ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment