ទី​បំផុត​ អាថ៌កំបាំង​របស់​ Zhao Liying ត្រូវបែកធ្លាយ

មានអ្នក​គាំ​ទ្រ​ជា​ច្រើន​ បាន​សង្ស័យ​ពី​ទំ​នាក់​ទំ​នង​ស្នេហា​ រវាង​តា​រា​សម្ដែង​ Zhao Liying និង Feng Shaofeng ហើយ​កាល​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ពួក​គេ​ទាំង​ពីរ​នាក់​ បាន​ប្រ​កាស​រៀប​អាពាហ៍ពិពាហ៍ភ្លាម​ៗ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ភ្ញាក់ផ្អើល។

អ្នក​គាំ​ទ្រ​របស់​នាង​ មាន​ភាព​ងឿង​ឆ្ងល់​ ចំ​ពោះ​ហេតុ​ផល​ ដែល​គូរ​ស្នេ​ហ៍​មួយ​គូរ​នេះ​ សម្រេច​ចិត្ដ​រៀប​ការ​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ។ យ៉ាង​ណា​មិញ​​ មាន​អ្នក​គាំ​ទ្រ​ខ្លះ​បាន​សង្ស័យ​ថា​ Zhao Liying ប្រ​ហែល​ជា​មាន​ផ្ទៃ​ពោះ។

តា​រា​សម្ដែង​រូប​នេះ​ បាន​បង្ហោះ​រូប​ថត​មួយ​ចំ​នួន​នៅ​ក្នុង​ Weibo ដែល​បង្ហាញ​ពី​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ម៉ាក់ Honor Magic 2។ នៅ​ក្នុង​រូប​ថត​នោះ​ អ្នក​គាំ​ទ្រ​បាន​សង្កេត​ឃើញ​ថា​ នាង​ហាក់​ដូច​ជា​មាន​អ្វី​លាក់​បាំង ​ពី​ក្បាល​ពោះ​របស់​នាង។

បន្ទាប់​ពី​ មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​ Zhao Liying នាងបានបដិសេធទាំង​ស្រុង​ ចំ​ពោះ​ពាក្យចចាមអារាមទាំងអស់​​នេះ​ ថា​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ នាង​ក៏​បាន​បន្ថែម​ទៀត​ថា​ «នាង​ទទួល​បាន​ ពាក្យចចាមអារ៉ាមជាច្រើន ដែល​បង្ហោះនៅលើប្រ​ព័ន្ធ​អ៊ីនធឺណែត មាន​​អ្នក​ខ្លះទៀត​ ​បាន​យក​រូប​របស់​នាង​ទៅ​បង្ហោះ​ ហើយ​នាង​បាន​អះ​អាង​ថា វា​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ»។

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​​ ការ​​បក​ស្រាយ​របស់​នាង​​ គ្មាន​អ្នក​ណាម្នាក់​​ជឿ​នោះ​ទេ​ ដោយ​សារ​តែ ថ្មីៗ​នេះ​ នាង​បាន​ឈប់​សម្រាក់ ​ពី​ការ​សម្ដែង​ហើយ៕

ប្រភព៖ HYPE

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment