អ្នក​ដំ​ណើរ​ជា​ច្រើន​នាក់​មាន​របួស​ ដោយសារ​ជណ្ដើរ​យន្ដ (មាន​វី​ដេ​អូ)

កាល​ម្សិល​មិញ​នេះ​ ជណ្ដើរ​យន្ដ​​នៅ​ស្ថានីយ៍​រថ​ភ្លើង​ Rome Metro មាន​បញ្ហា​បច្ចេក​ទេស​ ដោយ​បាន​ទាញ​យក​អ្នក​ដំ​ណើរ​ជា​ច្រើន​នាក់ ឲ្យ​ដួល​ទៅ​លើ​ការ៉ូ​ក្នុង​​ល្បឿនលឿន។

ក្នុង​ហេតុ​ការណ៍​នេះដែរ​​​ មាន​មនុស្ស​ចំ​នួន​ ១០​ នាក់​បាន​រង​របួស​ បើ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​ INSIDER

នៅ​ក្នុង​វី​ដេ​អូ​ខាង​ក្រោម​នេះ​​ មាន​ការ​ចែក​រំ​លែក​តៗ​គ្នា​ នៅ​លើបណ្ដាល​សង្គម​ ហ្វេសប៊ុក​ និង​ធ្វីសស្ដើ​ បន្ទាប់​ពី​គេហទំ​ព័រ​របស់​ប្រ​ទេស​រុស្ស៊ី​មួយ​ ត្រូវ​បាន​បង្ហោះ​។

ស្ថានីយ៍ Repubblica-Teatro dell’Opera មាន​មនុស្ស​ជា​ច្រើន​ ជា​មួយ​នឹង​អ្នក​គាំ​ទ្រ​ កី​ឡា​បាល់​ទាត់​របស់​ក្រុម​ CSKA Moscow ដែល​កំ​ពុង​តែ​មាន​ការ​ប្រ​កួត​នៅ​ក្បែរ​នោះ​ដែរ៕

សូម​ទស្សនាវី​ដេ​អូ​ខាង​ក្រោម៖

ប្រភព៖ INSIDER

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment