ស្ងាត់ៗ​ !! ចិន​សម្ភោធន៍​ស្ពាន​វែង​ជាងគេ​លើ​លោក

ប្រ​ទេស​ចិន​​ បាន​បញ្ចប់​ការ​សាង​សង់​ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​ជាង​គេបំ​ផុត​​ក្នុង​ពិ​ភព​លោក​ ដែល​ត​ភ្ជាប់​ពី​ទី​ក្រុង​ហុង​កុង​​​ ជា​មួយ​នឹង​ទី​ក្រុង​សៀវ​ហៃ របស់​ចិន​ដី​គោគ។ ស្ពានមួយ​នេះ​ដែរ​ បាន​ចំ​ណាយ​អស់​ថ​វិ​ការ​ដល់​ទៅ​ ២០​ ពាន់​លាន​ដុល្លារ​សហ​រដ្ធ​អា​មេ​រិច និង​ប្រើ​អស់​រយៈ​ពេល​ ៩​ ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង​មួយ​នេះផង​ដែរ​​។

យោង​ទៅ​តាម​សារ​ព័ត៌​មាន (CNN) ​របស់​ទី​ក្រុង​ហុង​កុង​ បាន​បញ្ចាក់​ដែល​ថា​​​ ​ប្រធានាធិបតីរបស់​ចិនលោក ស៊ីជីនពីង (Xi Jinping) រួមជាមួយមន្រ្តីជាន់ខ្ពស់មកពីហុងកុង និងម៉ាកាវ នឹង​អញ្ចើញ​ចូល​រួម​ ក្នុង​កម្ម​វិ​ធី​មួយ​នេះ​ ដែល​ប្រព្រឺទ្ធឡើង​នៅ​ថ្ងៃ​ស្អែក​នេះ​។

គួរ​បញ្ចាក់​ដែល​ថា​ ស្ពាន​មួយនេះ​ មាន​ចំ​ងាយ ៥៥ គី​ឡូ​ម៉ែត្រ​ (៣៤​ ម៉ាយ) ហើយ​បានបើកការដ្ធានសាង​សង់ក្នុង​ឆ្នាំ ២០១៦​ មក​ម្លេះ​ ប៉ុន្ដែ​មាន​ការ​ពន្យារ​ពេល​មួយ​រយៈ​ ហើយ​ក៏​បន្ដ​សាង​សង់​រហូត​មក​ដល់​ពេល​នេះ​។

វា​គឺ​ជា​ផែន​ការ​ណ៍​ដ៏​ល្អ​មួយ​ សម្រាប់​ប្រទេស​មហា​អំ​ណាចខាង​ផ្នែក​សេដ្ធ​កិច្ច​មួយ​នេះ​ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៥៦.៥០០ គីឡូម៉ែត្រការ៉េ ទូទាំងភាគខាងត្បូងប្រទេសចិន និងមានទីក្រុងចំនួន ១១ រួមទាំងទីក្រុងហុងកុង និងម៉ាកាវ ដែលមានប្រជាជនសរុបចំនួន ៦៨ លាននាក់ឯណោះ​៕

ប្រ​ភព​៖ CNN

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment