ធ្វើ​ដំណើរ​រាប់​សិប​គីឡូ​​ ថែម​ទាំង​មិនបាន​គេងជា​ច្រើន​ម៉ោង ដើម្បីមក​ទិញ iPhone XS

0 Shares

នាពេល​​បច្ចុប្បន្ន​នេះ  សេដ្ឋកិច្ច​ ហើយនិង​ បច្ចេក​វិទ្យា គឺ​កំពុង​តែ​មាន​​ភាពរីក​ចម្រើន​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​អោយ​​សន្ទុះ​នៃ​ការ​​ប្រកួត​ប្រជែង កាន់​តែ​ខ្លាំងឡើងៗ​​នៅលើទីផ្សា​អន្តរជាតិ។

ថ្មីៗនេះ​ក្រុម​ហ៊ុន​លំដាក់​ពិភពលោក​ Apple បាន​​ប្រកាស់​​ចេញ​ជា​ផ្លូវ​ការ​នូវ​ទូរស័ព្ទ​ទាំង ៣ ម៉ូត​ ហើយ​ក៏​បាន​ដាក់​​លក់ជា​ផ្លូវ​ការ​ផង​ដែរ នៅក្នុង ហាង​របស់​ខ្លួន​។

មិន​ខុសពី​ព្រឹត្តិការណ៏​មុន​ៗនោះ​ទេ មនុស្ស​ជា​ច្រើន​​​ដែល​មក​ពីគ្រប់​​ទិសទី បាន​​សម្រុក​មក​​រង​ចាំនៅពី​មុខ​ហាង Apple ដើម្បី​ធ្វើ​ការ​ទិញ​នូវ​ទូរស័ព្ទ​​ម៉ូត​ថ្មីដែល​ទើប​តែនឹង​​ប្រកាស​លក់​ជាផ្លូវ​ការ​នោះ​។

ងាក​មក​មើល បុរសសង្ហាម្នាក់នេះវិញ លោក​មានឈ្មោះ លឺ វាន តុង អាយុទើប​តែ ២០ ឆ្នាំ បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេសវៀតណាម​ ​​មក​កាន់​ទឹកដីអាមេរិក​នេះ ដើម្បី​ធ្វើ​ការ​ទិញទូរស័ព្ទ​ iPhone XS អោយ​បាន​មុន​គេ។ លោក​បាន​មក​ចាំនៅពី​មុខ​ហាង Apple តាំងពីម៉ោង ៧ ព្រឹក ម្សិល​មិញមកម្លេះ​។ អ្វី​ដែរ​ពិសេស​គឺ​ លោក​ជា​មនុស្ស​ទីមួួយ​ដែល​បាន​ជាវ​នូវ iPhone XS មុខ​គេ​បង្អស់។

លោក​បាន​និយាយ​ថា លោក​មិន​បាន​ហត់​សូម្បី​តែ​ប៉ុន្តិច​ ហើយ​ពេល​នេះលោក​ទិញវា​បាន​ហើយ​  iPhone XS និង​កំពុង​ប្រញាប់​បន្តរ​ដំណើរ​ឡើង​យន្ត​ហោះ ដើម្បី​ត្រលប់​ទៅ​កាន់​ប្រទេសរបស់​ខ្លួនវិញ។

 

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment