ស៊យជាន់ស៊យ! ទើប​តែ​បាន​កាត​​ក្រ​ហមថ្ងៃមុន​ ឥឡូវ​ត្រូវ​គេ​ចោត​ប្រកាន់​​បំពាន​ផ្លូវភេទទៀត

ពូលីសបាន​បើកការ​ស៊ើបអង្កេត​សា​ជាថ្មី​​ម្តងទៀត លើ​រឿង​ក្តីមួយដែល​ ចោទ​ប្រកាន់កីឡាកបាត់ទាត់មួយរូបរបស់ក្លឹប Juventu លោក Ronalda ថា បានបំពានផ្លូវភេទ​ទៅ ​លើ​​តា​រាម៉ូឌែលសញ្ជាតិ​អាមេរិកម្នាក់។

កាល​ពី​ថ្ងៃ ទី ១៣ ខែ មិថុនា ឆ្នាំ ២០០៩ នៅទីក្រុង ឡាសវេហ្គាស Ronaldo ត្រូបាន​ តារ៉ាម៉ូឌែល Kathryn Mayorga ចោទប្រកាន់ថា រូបលោក​បាន​បំពាន​ផ្លូវភេទ​លើ​ខ្លួន។

ខ្សែប្រយុទ្ររបស់ក្រុម Juventus  រូបនេះ​  បានបដិសេធទាំងស្រុងនូវការ ចោទ​ប្រកាន់​ទាំងអស់នេះ ហើយលោក​បាន​បក​ស្រាយ​ក្នុង​វីដេអូ Instagram កាលពីចុងសប្តាហ៍។ គាត់បាននិយាយថា “នេះគឺជាពត៌មានក្លែងក្លាយ ហើយ​វា​មិន​អាចទៅរួច​នោះឡើយ” ។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានសរសេរដែរ​ថា  “នាយកដ្ឋានប៉ូលីសក្រុង ឡាសវេហ្គាស​ បានឆ្លើយតប ទៅនឹងការអំពាវនាវ​ របស់​ជន​រងគ្រោះ នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០០៩ តែ​ជនរងគ្រោះ មិនបានផ្តល់នូវទីតាំងកើតហេតុការណ៍ និង ពណ៌នាអំពីហេតុការណ៏ឲ្យ​បានច្បាស់លាស់នោះទេ។

នៅខែកញ្ញាឆ្នាំ ២០១៨ ករណីនេះ ត្រូវបានបើកកកាយឡើងវិញ ហើយ ប៉ូលិសកំពុងធ្វើការតាមដានព័ត៌មាន ដែលផ្តល់ដោយជនរងគ្រោះ ហើយ​មក​ដល់​​ពេល​នេះ ​ប៉ូលីស​ពុំទាន់​មាន​ពត៌មានណា​លំអិត​ច្បាស់​លាស់​នោះ​ទេ។

កាលពីថ្ងៃច័ន្ទ ក្រុម​លោក​បាន​ធ្វើ​ការ​ហាត់​សម ដើម្បីរៀប​ចំខ្លួនប្រ​កួត​ជា​មួយក្រុម​ Young Boys តែ​រូប​លោក​ បា​ន​ត្រឹម​តែ​អង្គុយ​មើល​តែប៉ុណ្ណោះ ព្រោះ​លោក ​ត្រូវ​បាន​គណះកម្ម​ការ​បាល់​ទាត់​ពិន័យ​។

គួរ​រំលឹក​ដែរ​ថា ការចោទប្រកាន់ទៅលើ​ខ្សែ​ប្រ​យុទ្ធ​រូប​នេះ​ ត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្ រដោយទស្សនាវដ្តីអាល្លឺម៉ង់មួយ​ឈ្មោះដែរ​​ថា​ Der Spiegel

កាល​ពី​សប្តាហ៏​មុន មេធារី​ផ្ទាល់​ខ្លួន​របស់​ Rondaldo ​បាន​ថ្លែង​យ៉ាង​ធ្ងន់​ថា ទសន្សា​វដ្តីនេះ​គឺ​ បាន​ធ្វើ​ខុសច្បាប់​​ហើយ ព្រោះ​នេះ​ជា​ព័ត៌​មាន​មិន​ពិត​។

​ថ្ងៃ​អា​ទិត្យ​មុន​ រូ​ប​លោក​បាន​ live  នៅ​ក្នុង​ Instagram ម្ត​ង​ទៀត ដើម្បី​បក​ស្រាយ​ទៅហ្នឹង​ ការ​ចោទ​ប្រកាន់នេះ ហើយ​លោក​បាន​អះ​អាង​ថា​​ “នេះ​ជា​ពត៌មាន​​ក្លែង​ក្លាយ ហើយ ពួកគេ​ទាំង​នេះ ចង់​តោង​ខ្ញុំ​ដើម្បី​បាន​ល្បី និយាយ​រួម​គឺ​ ពួក​គេ​ចង់​ល្បី”។

យោងទៅតាមប្រសាសន៏ លោក Leslie Mark Stovall មេធាវីរបស់ជនរងគ្រោះឈ្មោះ Mayorga បាននិយាយថា “បន្ទាប់ពីការចោទប្រកាន់នេះ Ronaldo និង Mayorga បាន​សម្រចធ្វើ​កិច្ចព្រមព្រៀងក្រៅផ្លូវការ”។

របាយ​​ការណ៏ផ្សេង​ៗ បាន​និយាយ​ថា នារីជាជន​រងគ្រោះ និងមិន​និយាយអ្វី​ទាំងអស់ មុន​ពេល​ដែល​លោក Ronaldo បង់ប្រាក់ ៣៧៥.០០០ ដុល្លារ ទៅឲ្យ​នាង។

ឯកសាររបស់តុលាការ​ បានបង្ហាញថា Ronaldo បានទាញដើមចោទ ទៅបន្ទប់គេងរបស់​ខ្លួន ហើយមាន​ប៉ុនប៉ងចង់​រួមភេទជា​មួយ​នាង​ រី​ឯ​នារីជាជន​រង​គ្រោះវិញ​​ បាន​​ព្យាយាម​រត់គេច ហើយបាន​និ​យាយ​បដិសេដន៍​។

បន្ទាប់ ពី​ការរួម​ភេទ​បាន​សម្រេច លោក​ Ronaldo បាន​ឲ្យ​​នារីជា​ជន​រង​គ្រោះ ចេញក្រៅ​ ហើយ​ថែម​ទាំងនិយាយ​ថា ឲ្យ​ខ្ញុំ​សូមទោសផង ជា​ទូទៅ​ខ្ញុំ​គឺ​ជា​សុភាព​បុរសមួយរូប។ នេះ​គឺ​ជា​ការ​បក​ស្រាយ​របស់​ដើមចោទ Mayora  អាយុ ២៥ ឆ្នាំ​ ជា​បុគ្គលិក Palms Casino

ប្រ​ភព ៖ mirror

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment