ធ្លាក់​យន្ដ​ហោះ​ទៀត​ហើយ! នៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី

យន្ដ​ហោះ​ដឹក​អ្នក​ដំ​ណើរ​​ Lion Air Boeing 737​ ដែល​មាន​មនុស្ស​ចំ​នួន​​ ១៨៨​​ នាក់ត្រូវ​បាន​ធ្លាក់​ បន្ទាប់ពី​ចាក់​ចេញ​ពី​រដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ី។

ជើង​ហោះ​ហើរ​ JT-610​ ​ត្រូវ​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​​ Pangkal Pinang ដែលជាទីក្រុង នៅ​លើ​កោះ​ Bangka Belitung។

យន្ដ​ហោះ​នេះ​ ​បាន​បាត់​​ទំ​នាក់ទំ​នង​ ក្រោយ​ពេល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ ​តែ​យើង​មិន​ដឹង​ច្បាស់​ទេ​ថា​ ​មានអ្នក​រស់​រាន​មាន​ជី​វិត​ដែរ​ ឬ​អត់នោះ​ទេ។

យន្ដហោះនេះ គឺយន្តហោះ Boeing 737 MAX 8 ដែលជាយន្ដ​ហោះ​ប្រ​ភេទ​ថ្មី​មួយ។

យន្ដ​ហោះ​​ JT-610 បាន​ចាក់​ចេញ​ពី ​អាកាសយានដ្ឋាន Jakarta នៅ​ម៉ោង ៦ និង ២០ នាទីព្រឹក​ម៉ោង​ក្នុង​ស្រុក​ កាលពីព្រឹកថ្ងៃចន្ទ​ ១ ម៉ោង​ក្រោយ​មក​ យន្ដ​ហោះនេះ​ បាន​ធ្លាក់​នៅ​តំ​បន់​ Pangkal Pinang។

នៅក្នុងសន្និសីទ សារព័ត៌មានមួយ របស់​មន្ដ្រី​អាកាសដ្ឋាន​ចរណ៍​ បាន​និ​យាយ​ថា​ «ជើង​ហោះ​ហើរ​នេះ​ មាន​ផ្ទុក​មនុស្ស​ចំ​នួន​ ១៧៨ នាក់​ ក្នុង​នោះ​មានកូន​ក្មេង​ ១ នាក់​ និង​ទារក ២ នាក់ រួម​ទាំង​អ្នក​បើកយន្ដ​ហោះ​ ២ នាក់​ និង​អ្នក​បំ​រើ​លើ​យន្ដ​ហោះ​ចំ​នួន​ ៥​​ នាក់»។

លោក​ Sutopo Purwo Nugroho​ ជា​ប្រមុខទីភ្នាក់ងារគ្រោះមហន្តរាយ របស់​ប្រ​ទេស​ឥណ្ឌូណេស៊ី លោក​បាន​បង្ហោះ​រូប​ភាព​​ នៅ​ក្នុង​ Twitter​ ដែល​ជា​កម្ទេច​កម្ទី បំ​ណែក​តូចៗ​ និង​ទ្រព្យ​សម្បត្ដិ​ផ្លាល់​ខ្លួន​របស់​អ្នក​ដំ​ណើរ។

គាត់​បាន​រកឃើញ​ ​របស់​ទាំង​អស់​នេះ​ ក្រោយ​ពេល​ក្រុម​អ្នក​រុក​រក ​នៅ​តំ​បន់​ Karawang ភាគខាងកើតទីក្រុង Jakarta បាន​អណ្ដែត​តាម​ទឹក។

គួរ​បញ្ជាក់​ដែល​ថា​ ក្រុម​ហ៊ុន​អាកាស​ដ្ឋាន Lion Air មួយ​នេះ ធ្លាប់​មាន​ការ​ធ្លាក់​យន្ដ​ហោះ ​ម្ដង​រួច​មក​ហើយ​ កាលពី​ឆ្នាំ ២០១៣ ប៉ុន្ដែ​មុនុស្ស​ទាំង​អស់​ មិន​មាន​អ្នក​ណា​ម្នាក់​កើត​អី​នោះ​ទែ៕

ប្រភព៖ BBC NEWS

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment