ម៉ែ​​ព្រះ​! ​តែ​មួយចំហៀងសោះ​ ​អាច​ទិញ​ផ្ទះ​បាន​រាប់​រយខ្នង​​​ (មាន​វីដេ​អូ​)

ស្បែក​ជើង​មួយ​គូនេះ​​ គឺ​ជា​ស្បែក​ជើង ​​ដែល​មាន​​តម្លៃ​ថ្លៃជាង​គេ​បំ​ផុត ​នៅ​លើ​ពិ​ភព​លោក​​ ហើយ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ១៣ លានផោន (ជិត​ ១៧​ លាន​ដុល្លា​)។

ស្បែក​ជើង​នេះ​ ផ​លិត​ចេញ​ពី​ស្បែក​រលោង​ស្រោប​មាស​ ខ្សែ​ស្បែក​ជើង​​ ផលិត​ពី​សរសៃ​សូត្រ​ និង​បំ​ពាក់​ដោយ​គ្រាប់​ពេជ្រ​ចំ​នួន​ ២៣៦​ គ្រាប់ (​តូច)​ និង​មួយ​គ្រាប់ធំ​​ជាង​គេ​ មាន​ទំហំ​ ១៥ ​ការ៉ាត (សម្រាប់​មួយ​ចំ​ហៀង)​ ។

នេះ​ជា​ឈុត​ទី​២ហើយ​ របស់​ក្រុមហ៊ុន​​​រចនា​ម៉ូត​ Jada Dubai ដែល​មាន​​នៅ​ទី​ក្រុង​ Dubai ។ ក្រុមហ៊ុន​ Jada Dubai ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ ​ Passion Jewelers ដែលនឹង​ផ្គត់​ផ្គង​គ្រឿង​អលង្កា​រ​មាន​តម្លៃ​រហូតទៅ​ដល់​ ២១៧.៨០០​ ផោន​ឯ​ណោះ​។

គួរ​បញ្ចាក់​ផង​ដែរ  ស្បែក​ជើង​មួយគូ​​នេះ​ បាន​ដាក់​តាំង​ក្នុង​សណ្ធា​គារ​លំដាប់​ផ្កាយ​ប្រាំ​មួយ​ មាន​ឈ្មោះ​ថា​ Burj Al Arab​ ក្នុងទីក្រុង Dubai ហើយ​មាន​តែ​អ​តិ​ថិ​ជន​ចំ​នួន​ ៥០ នាក់​ប៉ុណ្នោះ បាន​ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់​។

ដើម្បី​ជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូ និង​រូប​ភាព​ខាងក្រោមនេះទាំងអស់​គ្នា​​!

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment