ជា​សារមួយទៅកាន់បុរសៗ!! រូបរាងអូនផ្លាស់ប្តូរ តែក្តីស្រឡាញ់គឺមិនប្តូរនោះឡើយ

សេចក្តីស្រឡាញ់ ឬ ស្នេហា គឺហាក់បីដូចជាឥទ្ធិពលម្យ៉ាង ដែលអាច​បិទភ្នែកមនុស្ស​មួយចំនួនអោយងងឹតងងុល ហើយហ៊ានធ្វើអ្វីគ្រប់សព្វបែបយ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។

ពេលខ្លះ ទោះបីជាគ្រួសារខំប្រឹង ហាមឃាត់ មិន​យល់ស្រប និង ព្យាយាមបំបែកយ៉ាងណាក្តី ក៏មិនអាចហាមឃាត់ស្នេហាមួយនេះបានដែរ។ និយាយរួម​ មិនថា ប្រុស ឬ ស្រី នោះទេ គ្មាននណាម្នាក់អាចគេចផុត វា​បានឡើយ។

ថ្លែងអំពីជីវិតជា ប្តីប្រពន្ធវិញម្តង! តើអ្នកជឿដែរអត់ មនុស្សប្រុសមួយចំនួន ព្យាយាមលាក់ធាតុពិតរបស់ខ្លួន ដោយមិនអោយមនុស្សស្រីដឹង មុនពេលដែលបាននាងជាប្រពន្ធ។ តែធាតុពិតនោះ នឹងធ្លោយនៅថ្ងៃណាមួយ នៅពេលដែលពួកគេទាំងពីរ បានរួមរស់ជាមួយគ្នា។

ប្តីខ្លះចូលចិត្តស្តីបន្ទោស និង ប្រើអំពើរហឹង្សា និង ​មិនគោរព បងប្អូន ឪពុកម្តាយ របស់អ្នក ថែមទាំងចាត់ទុកអ្នកមិនស្មើនឹងមិត្តភក្តិរបស់គេ។ ដោយសារតែក្តីស្រឡាញ់នេះហើយ ទើបធ្វើអោយនាងទ្រាំរងទុក តែមិនមែនមានន័យថា នាងមិនអន់ចិត្តនោះទេ។

យើងជាប្តីគួរដឹង ថ្វីត្បិតតែអ្នកធ្វើការហត់ អស់កម្លាំងពិតមែន តែវា​មិនស្មើរនឹង ទឹកចិត្តប្រពន្ធដែលរងចាំ ព្រួយបារម្ភពីប្តី ដើម្បី មក​ហូបបាយជុំគ្នានោះទេ។

ឪពុកម្តាយ និង បងប្អូនគេ ស្រឡាញ់គ្នាណាស់ ពួកគាត់មិនហ៊ានស្តីបន្ទោសអោយប្រពន្ធអ្នកផង កុំថាឡើយលើកដៃទៅវាយនាង។ ដូច្នេះអ្នកត្រូវតែគិតដល់ចំណុចនេះមុន នឹង រឿងអាក្រក់ជាងនេះកើតឡើង។

មនុស្ស​ប្រុស​គឺ​ជា​មេគ្រួសារ សូមយល់ពី​តួនាទី និង អត្ថន័យ នេះអោយបានច្បាស់។ ពាក្យ​ថា មេគ្រួសារ គឺ សំដៅទៅលើ មនុស្ស​ដែល​​ជា​បង្គោលធំក្នុងគ្រួសារ ហើយ អ្នកអាច៖

១, ជាអ្នកសម្របសម្រួល
២,​ ជាអ្នកការពារ
៣, ជាអ្នកលួងលោម
៤, ជាអ្នកលើទឹកចិត្ត និង ផ្តល់កម្លាំងចិត្ត
៥, មិន​យក​ហឹង្សា​មិនដោះស្រាយបញ្ហា
៦, មានភាពស្មោះត្រង់ទើលើគ្រួសារ
៧, ជាពិសេសគឺផ្តល់ភាពកក់ក្តៅទៅអោយគ្រួសារ

ដូច្នេះ បុរសៗទាំងអស់គួរតែផ្តល់តម្លៃទៅអោយនារីជា​ប្រពន្ធ និង ត្រូវ​ចេះបែងចែក អាក្រក់ ល្អ ស ខ្មៅ មុនហ្នឹងអ្នកអន់ចិត្តទៅលើគាត់។ មានការងារច្រើនណាស់ ដែលនារីៗជាប្រពន្ធ​បាន​ធ្វើ តែបែជាបុរសជាប្តីមួយចំនួនមិនបានអោយតម្លៃ និង តែងតែមើលរំលង។ សូមកុំគិតថា អ្នកធ្វើការហត់អស់កម្លាំងតែម្នាក់ឯងអោយសោះ ប្រពន្ធរបស់អ្នក គាត់ក៏នឿយមិនចាញ់អ្នកប៉ុន្មានឡើយ។

រូបរាងគឺ​ជា​ផ្នែក​សំខាន់​បំផុត​របស់នារីគ្រប់រូប ដោយ​សារ​តែ​ចង់​ប្តូរ​យកក្តី​ស្រឡាញ់ពីអ្នក​ នាងបាន​ឆ្លងកាត់​ព្យុះភ្លៀង​ច្រើន​ណាស់​ ដូច្នេះ​សូម​ស្រឡាញ់នាងអោយបានច្រើន។

ទាំងនេះគឺជារូបរាងស្ត្រីមួយចំនួន មុន នឹង ក្រោយមានប្តី៖

 

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment