ផ្សារ​ដែល​​គ្រោះ​ថ្នាក់​បំ​ផុត​ក្នុង​ពិ​ភព​លោក​​ (មាន​វី​ដេ​អូ​)

ផ្សារ​បត់​ឆត្រ័​ ជា​ផ្សារ​មួយ​ដែល​គ្រោះ​ថ្នាក់​បំ​ផុត​នៅ​ក្នុង​ពិ​ភព​លោក​ ហើយ​ក៏​ជា​ផ្សារ​មួយ​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ​ ។

វា​មាន​ទី​តាំង​ស្ថិត​នៅ​ស្ថា​នីយ៍​រថ​ភ្លើង​ម៉ាកឡុង ក្នុង​ខេត្ត​សា​មុត​សុង​ក្រាមរបស់​ប្រ​ទេស​ថៃ​ ដែល​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀង​ទេស​ចរណ៍​មួយ​ដ៏​ពេញ​និ​យម​ ដោយ​សារ​តែ​ មាន​ការ​បង្កើត​ផ្សារ​ទាំង​សង​ខាង​នៃផ្លូវ​រថ​ភ្លើង​​​ ដែល​​មាន​ចម្ងាយ​ប្រ​វែង​ ១០០ ម៉ែត្រ ។ អ្នក​លក់​ដូរ​ទាំង​អស់​នៅ​លើ​ផ្លូវ​ បាន​បង្កើត​ជា​ជួរ​ឆត្រ័​ ដែលមាន​ភាព​​ងាយ​ស្រួល ​ក្នុង​ការ​លាត​សន្ធឹង​ទៅ​លើ​ផ្លូវ​ និង​ងាយ​ស្រួល​ដក​ចេញ​វិញ ។

នៅ​ពេល​ដែរ​រថ​ភ្លើង​ឆ្លង​កាត់​ម្ដង​ៗ​អ្នក​លក់​ដូរ​ទាំង​អស់​ បាន​​ប្រ​មូល​ឥ​វានរបស់​ខ្លួន​​ចេញ​ពី​លើ​ផ្លូវ ដើម្បី​ឲ្យ​រថ​ភ្លើង​ងាយ​ស្រួល​ក្នុងការ​​ធ្វើ​ដំ​ណើរ​ ។
បន្ទាប់​ពី​រថ​ភ្លើង​ឆ្លង​កាត់​រួច​ហើយ​ អ្នក​លក់​ដូរ​ទាំង​អស់ ​បាន​បន្ដរ​អា​ជី​វ​កម្ម​របស់​ខ្លួន​ធម្មតា​វិញ ។

ផ្សារ​នេះ​ បើក​រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៦ ព្រឹក​ដល់​ម៉ោង​ ៦​ ល្ងាច​ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​រថ​ភ្លើង​មួយ​ខ្សែ​ ហើយ​រថ​ភ្លើង​នេះ​ ធ្វើ​ដំ​ណើរ​ពី​ស្ថា​នីយ៍​ម៉ា​ហា​ឆៃ​ ទៅ​ស្ថា​នីយ៍​ម៉ាក​ម៉ុង​ ក្នុង​ខេត្ត​សា​មុត​សុង​ក្រាម​ ។

នៅ​ក្នុង​ផ្សារ​នេះ​ដែរ​ យើង​សង្កេត​ឃើញ​ថា​ អ្នក​លក់​ភាគ​ច្រើន​ លក់​ផ្លែ​ឈើ​ បន្លែ​ អាហារ​សមុទ្រ​ សាច់​ និង​អាហារ​សម្រន់​តែ​ប៉ុណ្នោះ​ ។

សូម​ទស្សនា​វី​ដេ​អូ​ខាង​ក្រោម៖

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment