ធ​នាគារ វេល ហ្វាហ្គូ របស់​សហរដ្ឋ​អាមេរិកត្រៀម​ជុំរុះ​បុគ្គលិករហូត​ទៅដល់​រាប់​មឺុននាក់

បុគ្គលិក​​មិន​តិច​ជាង ២,៦០០០នាក់​ទេ ដែល​អាច​នឹង​ប្រ​ឈម​មុខ​បាត់​បង់​ការងារ​ បន្ទាប់​ពីធានាគារដ៏ធំមួយ​របស់​សហរដ្ឋ​អា​មេរិក​​មួយ​នេះ Wells Fargo (វេល ហ្វាហ្គូ) បាន​ប្រកាស​ថា ខ្លួន​មាន​គម្រោងកាត់​បន្ថយ​ចំនួន​មនុស្ស​ធ្វើ​ការ ចាប់ពី ៥ ទៅដល់ ១០ ភាគរយ ឯណោះ ក្នុង​រយះ​ពេល​ ៣ ឆ្នាំ​ខាង​មុខ​ទៀត។

ប្រធាន​ក្រុម​ហ៊ុនលោក Tim Sloan (ទីម ស្លន) បាន​និយាយ​ប្រាប់​ទៅអ្នក​សាព៌ត​មាន​ថា  កាល​ដែល​ធានា​គា​សម្រចចិត្ត​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​តែ​ ស្ថេរភាព និង ធ្វើ​អោយ​ធានា​គា​នេះ​កាន់​តែ​មាន​ឧទ្ធិពល​បន្ថែម​ទៀត។

ធនាគា​​នឹង​កំពុង​ធ្វើ​ការ​ព្យាយាម​​យ៉ាង​ស្វា​ហាប់​ ដើម្បី​​​អាច​ងើប​​ឈរ​ឡើង​​វិញ បន្ទាប់​​ពីមាន​​រឿង​អាស្រូវអាក្រក់ៗ និង ការ​ខូច​ខាត​ផ្សេងៗ​​​បាន​កើត​ឡើង​កាល​ពី​កន្លងទៅ។

គួ​ររំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៦  សាខា​មួយ​ដែល​មាន​មូល​ដ្ឋាននៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ខឹង​ម្បា​ជា​ខ្លាំង​បន្ទាប់​ពី​មាន​ការ​លេច​ឡើយ​​​ថា សហការី​របស់​ខ្លួន​បានបើកគណនីរាប់លាន​ទៅអោយ​អតិថិជន​ដោយគ្មានការអនុញ្ញាត​ពី​បុគ្គល។

ម្យ៉ាង​វិញ​ទៀ​​ត​ ធនាគារ​មួយ​នេះ​ក៏ធ្លាប់​បាន​ពិន័យ​ជា​សាច់​ប្រាក់​ ១ ពាន់លានដុល្លា​រួច​មក​ហើយ​ ដើម្បីដោះស្រាយពាក្យបណ្តឹងអំពីការប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងប្រាក់កម្ចី និង ប្រាក់កម្ចីទិញរថយន្ត។

ហើយនៅក្នុងខែកុម្ភៈ សហព័ន្ធបម្រុងសហប្រជាជាតិ ធ្លាប់​បាន​លើក​ឡើងពី “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​លើ​អ្នក​ប្រើប្រាស់ ហើយ​និង ការវិភាគផ្សេងៗទៀត” ។ នេះ ​ជា​បញ្ជាមិនធ្លាប់មានពីមុនមកឡើយ ហើយ​ក៏ផ្នែក​មួយ​ក្នុង​ការ​រារាំង​​ដំណើរ​ការ​លូត​លាស់​របស់ក្រុមហ៊ុនផងដែរ។

លើ​សពី​នេះ​ទៅ​ទៀត ធនាគារបានមើលឃើញពីការធ្លាក់ចុះនូវ​ប្រាក់ចំណេញ ១០%​​ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែល​ជា​ហតុ​ធ្វើខ្លួនគ្រោងនឹងកាត់បន្ថយ​​ការ​ចំណាយសរុបចំនួន ៣ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០។

ហើយនៅក្នុងខែសីហាកន្លងទៅនេះ ធនាគារ​​បានប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់នៅក្នុងអង្គភាពឥណទានរបស់ខ្លួន​ម្តង​រួច​មក​ហើយ។

លោក ស្លូន បាននិយាយថា “យើងកំពុង​តែ​ដោះស្រាយបញ្ហាកន្លងមក ហើយ​កំពុង​តែ​បង្កើនការយកចិត្តទុកដាក់​ទៅលើអតិថិជន​ទាំងអស់ និង ពង្រឹងការគ្រប់គ្រង​ទៅ​លើ​ហានិភ័យ​ផ្សេងៗ​ ដើម្បី​ធ្វើឱ្យអង្គភាពរបស់យើងមានភាពងាយស្រួល និងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍​អា​ក្រក់ៗ​ដែល​​ក្រុមការងារ​បាន​ប្រ​ព្រឹត្ត” ។

មិន​ថា​យ៉ាង​ណា​នោះ​ទេ លោកបាននិយាយថាក្រុមហ៊ុននេះ នឹង​​​ព្យាយាម​បម្រើ​សេវាកម្ម​ដល់​អតិថិជន​​អោយ​បាន​ល្អ​ជាង​មុន បើ​ ទោះ​បី​ជា​ក្រុម​ហ៊ុន​បាន​ជំរុះ​បុគ្គលិក​មួយ​ចំនួនក៏ដោយ​។

គួរបញ្ជាក់​ផង​ថា (វេល ហ្វាហ្គូ) ​ធ្លាប់​ជា​ធនាគារ​​ដែល​មានកេរ្តិ៍ឈ្មោះល្បីល្បាញ និង ជាប់ចំណាត់ថ្នាក់ជាធនាគារធំលំដាប់ទី នៅសហរដ្ឋអាមេរិកកាលពីខែមីនា ហើយ​មានបុគ្គលិកប្រហែល​ ២៦៤, ៥០០ នាក់នៅចុងខែមិថុនា។

អត្ថបទ​​ដក​ស្រង់​ពី ៖ bbc

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment