រ​បៀប​ធ្វើ​ពង​មាន់​អាំង តាម​វិ​ធី​ងាយៗ​ (​មាន​វី​ដេ​អូ​)

យើង​ប្រា​កដ​ជា​ ធ្លាប់​ញាំ​នឹង​ដឹង​ពី​រស់​ជាតិ​របស់​វា​ហើយ​មើល​ទៅ​។ វា​មាន​ភាព​ងាយ​ស្រួល សម្រាប់​បងៗ​ បុរស​ឬស្ដ្រី​ ដែល​ចង់​ស្វែង​រក​វិ​ធី​សាស្ដ្រ​ ឬមុខម្ហូប​ប្លែកៗ សម្រាប់​ក្រុម​គ្រួ​សារ។

ថ្ងៃ​នេះ​ Rapidder នឹង​បង្វែរ​​អា​រម្មណ៍​​ប្រិយ​មិត្ដ​ មក​មើល​ពីវិ​ធី​សាស្ដ្រ​ និងការ​ផ្សំ​គ្រឿង​ ថា​តើ គេ​ធ្វើ​វា​យ៉ាង​មេច?

គ្រឿង​ផ្សំ

  • ពងមាន់
  • ម្រិច
  • ស្ករសរ
  • ទឹកត្រី
  • ស្លឹកខ្ទឹម (មាន​ចំ​ណង់​ចំ​ណូល​ចិត្ដ)
  • ចង្កាក់​ដោត​សាច់
  • ជី​ពង​ទា​កូន
  • ម្ទេស
  • ក្រូច​ឆ្មា

វិ​ធី​សាស្ដ្រ​ចម្អិន

  • ដំ​បូង​យើង​ត្រូវ​ ចោះ​ប្រ​ហោង​នៅលើ​​សំ​បក​នៃ​ស៊ុត​ តែ​មិន​ត្រូវ​ឲ្យ​ធំ​ពេក​នោះទេ
  • យក​ស៊ីរាងចាក់ថ្នាំ (ថ្មី) បឺតយកស៊ុត​ខាង​ក្នុងនោះ​​ឲ្យ​អស់​
  • យើង​ធ្វើ​ការ ដាក់​​គ្រឿង​ផ្សំ​ដូច​ជា​ ម្រេច​ ស្ករ​សរ​ ទឹក​ត្រី​ ទៅ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ដ​របស់​យើង ហើយ​ក្រ​ឡុក​ឲ្យ​សប់
  • បញ្ចូល​ស៊ុត​ទៅ​ក្នុង​សំ​បក​វិញ​ ហើយ​យក​វា​ទៅ​ស្ងូរ ទុក​រយៈពេល​ ១៥ នា​ទី តែ​មិន​ត្រូវ​ឲ្យ​ឆ្អិន​នោះ​ទេ
  • យក​ចង្កាក់​ដោត​សាច់​ ទៅ​ដោយ​ស៊ុត​ ឬមិន​បាច់​ដោត​ក៏​បាន​ដែរ​

៥ នាទី​ក្រោយ​មក​ លោក​អ្នក​នឹង​ទទួល​បាន​ស៊ុត​អាំង​​ដ៏​ឆ្ងាញ់​ពិ​សារ​ ជាក់​ជា​មិន​ខាន​ឡើយ៕

សូម​ទស្សនា​វី​ដេ​អូ​ខាង​ក្រោម៖

Posted by Phụ Nữ Hiện Đại on Wednesday, September 5, 2018

 

ប្រភព៖ COOKY.VN

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment