និ​ស្សិត​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​ញាំ​មី​រួច​

មី​កញ្ចប់​ជា​អា​ហារ​ដ៏​ឆ្ញាញ់​ សម្រាប់​មនុស្ស​ទូ​ទៅ​នៅ​ពេល​ចុង​ខែ​ ប៉ុន្ដែ​អា​ហារ​មួយ​ប្រ​ភេទ​នេះ​ វា​មិន​ល្អ​សម្រាប់​សុខ​ភាព​របស់​យើង​ឡើយ​។ ប្រ​សិន​បើ​យើង​ រវល់​ ឬ​គ្មាន​ពេល​​គ្រប់​គ្រាន់​ សម្រាប់​ចម្អិន​អា​ហារ​ យើង​អាច​ញាំ​មី​ម្ដង​ម្កាល​បាន​។

ថ្មី​ៗ​នេះ​ ប្រ​ភព​ព័ត៌​មាន​របស់​តៃ​វ៉ាន​ បាន​ចុះ​ផ្សាយ​ថា​ មាន​ក្មេង​​ប្រុស​ម្នាក់អា​យុ​ ១៨​ ឆ្នាំ​ជា​និ​និស្សិតឆ្នាំ​ទី​ ១​ បាន​ស្លាប់ដោយ​សារ​មាន​ជម្ងឺ​មហា​រីក​ក្រ​ពះ​ ពី​ព្រោះ​ក្មេង​ប្រុស​ម្នាក់​នេះ​ ញាំ​មី​ជា​រៀង​រាល់​យប់​។

រយៈ​ពេល​សិក្សា​ក្នុង​ស​កល​វិ​ទ្យា​ល័យ​ យើង​ដឹង​ហើយ​ថា​ វា​មាន​ភាព​រវល់​ខ្លាំង​ណាស់​ដូច​ជា​ ត្រូវ​ការពេល​អាន​សៀវ​ភៅ​ និង​ធ្វើ​កិច្ច​ការ​ផ្ទះ​ផ្សេង​ៗ​​ គោប​ផ្សំ​ការ​រស់​នៅ​ ឆ្ងាយ​ពី​គ្រួ​សារ​ផង​នោះ​ មាន​តែ​ញាំ​មី​កញ្ចប់​ ឫ​មី​កំ​ប៉ុង​ទេ​ ព្រោះ​វា​មិន​ចំ​ណាយ​ពេល​ច្រើន។

​ក្រោយ​ពី​ញាំ​មី​រួច​ រូប​គេ​មាន​រោគ​សញ្ញា​ ក្អោត​ចង្អោរ​ និង​ឈឺ​ពោះ​យ៉ាង​ខ្លាំង​ ហើយ​បាន​​បញ្ចូល​ទៅ​មន្ទី​ពេទ្យ​ ប៉ុន្ដែ​អា​ការៈ​មិន​បាន​ប្រសើរ​ឡើង​ឡើយ​ និស្សិត​រូប​នេះ ​បាន​បាត់​បង់​ជី​វិត​នៅ​មន្ទី​ពេទ្យ។

យ៉ាង​មិញ​ អ្នក​ឯក​ទេស​ផ្នែក​ជម្ងឺ​មហា​រីក​ ក៏​បាន​ប្រាប់​ជា​សា​ធារណៈ​ ដើម្បី​កាត់​​បន្ថយ​ ការ​បរិ​ភោគ​សាច់​ក្រក​ ជក់​បារី​ និង​មី​ អា​ហារ​ទាំង​អស់​នេះ​ អាច​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​មហា​រីក។

លើស​ពី​នេះ​ទៅ​ទៀត ​វេ​ជ្ជ​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ អ្នក​មាន​ជម្ងឺ​មហា​រីក​ក្រ​ពះ​ មិន​មាន​រោគ​សញ្ញា​ទេ​​ ហើយ​ជា​ញឹក​ញាប់​ ត្រូវ​បាន​គេ​ច្រ​ឡំ​ថា​ ជា​ជម្ងឺ​រលាក​ក្រ​ពះ​៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment