ក្មេង​ប្រុស​ដ៏​អស្ចារ្យ​!!​ ​មាន​ IQ ខ្អស់​ជាង​មនុស្ស​ទូ​ទៅ​ ៩៨%​ (មាន​វី​ដេ​អូ​)

Akash Vukoti បាន​ទ​ទួល​បាន​​ជ័យ​លេ​ភី ក្នុង​ការ​ប្រ​កួត​ប្រ​កប​អក្ខ​រា​វិ​រុទ្ធ​ទូ​ទាំង​ប្រ​ទេស ហើយ​បាន​​ក្លាយ​ជា​អ្នក​ប្រ​កប​​តួរ​អក្សរ​ដ៏​អស្ចារ្យ​។

យោង​ទៅ​តាម​គេ​ហៈ​ទំ​ព័រ​ «Business Insider» បាន​ឲ្យ​ដឹង​ដែរ​ថា​ Akash Vukoti​​ មាន​អា​យុត្រឹម​តែ​​ ៦​ ឆ្នាំ​ ប៉ុន្ដែ​ក្មេង​ប្រុស​ម្នាក់​នេះ​ ចេះ​​ប្រ​កប​អក្សរ​ទាំង​ពី​អាយុ​ ២​ ឆ្នាំ​មក​ម្លេះ​ Akash Vukoti ​គេ​ត្រូវ​បានអញ្ជើញ​​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ «សមា​គម​មនុស្ស​ឆ្លាត​បំ​ផុត​ក្នុង​ពិ​ភព​លោក (The World’s Smartest Association)» នៅ​អា​យុ​ ៣​ ឆ្នាំ​ ​បាន​ចូល​រួមប្រ​លង​ក្នុង​កម្ម​វិ​ធី​ «​អា​រូប​ករណ៍វ័យ​ក្មេង​ (Davidson Young Scholar)​» នៅ​អា​យុ​ ៥​ ឆ្នាំ​។

អ្វី​ដែល​ដ៏​អស្ចារ្យ​នោះ​ Akash Vukoti អាច​និ​យាយ​បាន​ ៣​ ភាសារ​បាន​យ៉ាង​ស្ទាត់​ទៀតផង​។

ឪ​ពុក​របស់​ Akash បាន​និ​យាយ​​ថា​ កាល​ពី​ Akash ​មាន​អាយុ​បាន​ ១​ ឆ្នាំ​កូន​ប្រុស​របស់​លោក​ អាច​ចង់​ចាំ​អក្ខរក្រម និង​អាច​និ​យាយ​ពាក្យ​បាន​យ៉ាង​ច្បាស់​។

ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​មួយ​នេះ​ Akash មិន​មែន​ពឹង​ផ្អែកទៅ​​លើ​ទេព​កោ​សល្យ​របស់​ខ្លួន​ពី​កំ​ណើតប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ Akash ឧស្សាហ៍ព្យាយាមនិ​យាយ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​។ នៅ​ពេលដែល Akash ​មាន​អាយុ​បាន​ ៦ ឆ្នាំ គេ​ចំ​ណាយ​ពេល​យ៉ាង​ហោច​ណាស់​ ១​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​​ទន្ទេញ​​ពាក្យ​ថ្មី​ៗ​។

ក្រៅ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ដ​ ការ​ប្រ​កប​ពាក្យ​​ ក្មេង​ប្រុស​ម្នាក់​នេះ​  ក៏​ស្រ​ឡាញ់​មុខ​វិទ្យា​ ភូមិ​សាស្ដ្រ​ វិ​ទ្យា​សាស្ដ្រ​ និង​គ​ណិត​វិទ្យា​ នៅ​ពេល​ទំ​នេរ​​វិញ ចូល​ចិត្ដ​ស្ដាប់​តន្ដ្រី​ រាំ​ ហែល​ទឹក​ និង​ដើរ​កម្សាន្ដ​ជា​មួយ​មិត្ដភក្ដ្រ​។

បើ​ចង់​ជ្រាប​ច្បាស់​ សូម​ទស្សនា​វី​ដេ​អូ​ខាង​ក្រោម​៖

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment