កាប៉ាល​ទី​តា​និចនឹងបង្ហាញ​​រូប​រាង​សារ​ថ្មី​នៅ​ឆ្នាំ​ ២០២២

ជាង​ ១០០​ ឆ្នាំ​ទៅ​ហើយ​ ដែល​កា​ប៉ាល់​ទី​តា​និច​ បាន​លិចចូល​ទៅ​​បាត់​ម​ហា​សមុទ្រ​អាត្លង់ទិច។ បើ​យោង​ទៅ​តាម​ព័​ត៌​មាន​ « Bussiness Inside »​ បាន​ចុះ​ផ្សាយ​ដែល​ថា​ មាន​ក្រុម​ដឹក​ជញ្ចូល​មួយ​របស់​ប្រ​ទេស​អូស្ត្រាលី មាន​គម្រោង​នឹង​សម្ពោធ​ កា​ប៉ាល់​ទី​តា​និចទី​ ២​ ហើយ​​ធ្វើ​ដំ​ណើរ​ឆ្លងកាត់ ​ម​ហា​សមុទ្រ​អាត្លង់ទិចម្ដង​ទៀត​ នៅឆ្នាំ ២០២២​ ខាង​មុខ​នេះ​​ តាម​ផ្លូវ​ដែល​កា​ប៉ាល់​ទី​តា​និចចាស់​​ធ្លាប់​ឆ្លងកាត់​។

លោក Clive Palmer ដែល​ប្រធានក្រុមហ៊ុន « Blue Star Line » កាល​ពី​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​លោក​ធ្លាប់​ប្រ​កាស​ ពី​បំ​ណង​របស់​លោក​ក្នុង​ការ​ផលិត​នាវា​ចម្បាំងម្ដង​រួច​មក​ហើយ​​ ប៉ុន្ដែ​គម្រោង​មួយ​នេះ​ ត្រូវបាន​ផ្អាក់​ទៅ​វិញ ដោយ​សារ​តែ​ជួប​វិ​បត្ដិ​ហិរញ្ញវត្ថុ។

របាយការណ៍របស់ « USA Today » បាន​រាយការណ៍ថាលោក Palmer បាន​បញ្ចប់​គម្រោង ​ផលិត​កាប៉ាល​ទី​តា​និចទី​ ២​ ដែល​ចំ​ណាយ​ថវិ​ការអស់​ ៥០០ លាន​ដុល្លារ​ឯណោះ ហើយ​នឹង​ធ្វើ​ការ​សម្ភោធន៍​នៅ​ឆ្នាំ​ ២០២២ ខាង​មុខ​នេះ៕

ប្រភព៖ BUSSINESS INSIDE

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment