ចិន​កំ​ពុងហាម​ឃាត់​ ការ​ថត​រូប​បែប​​ «Falling Stars Challenge»

រដ្ធា​ភិបាល​ទី​ក្រុង​ប៉េ​កាំង​ កំ​ពុង​ព្យា​យាម​ហាម​ឃាត់​​​ ចំ​ពោះការ​ថត​រូប​ ដែល​បង្ហាញ​ពីផ​លិត​ផល​ម៉ាក​ល្បី​ៗ​ដូច​ជា​ ឡាន​ទំ​នើប​ លុយ​ ការបូប​ ទូរ​ស័ព្ទ​ទំ​នើប​ និង​របស់របរ​​ប្រើ​ប្រាស់​ជា​ច្រើន​ទៀត។

នៅ​ក្នុង​ឆ្នាំ​នេះ​​ យើង​សង្កេត​ឃើញថា​ មនុស្ស​​ទូ​ទាំង​ប្រ​ទេស​ចិន​​ មាន​ការ​​ថត​រូប​បែប​នេះ​ ដែលគេ​ហៅ​ថា​ «Flaunt Your Wealth» វា​ជា​ការបង្អួតសំ​ភារៈ​និ​យម​ ដែល​ធ្វើ​ពុត​ជា​ដួល ​ពេល​ចេញ​ពី​ឡាន​ទំនើប​ ដោយលាតសន្ធឹងនូវរបស់របរដែលមានតម្លៃថ្លៃៗ។

ស​កល​វិ​ទ្យា​ល័យ​ RMIT នៅ​ទី​ក្រុង​ Melbourne បាន​ប្រាប់​សារ​ព័ត៌​មាន​ CNN ថា​ «ការ​ថត​រូប​បែបនេះ​ មិន​មែន​សម្រាប់​តែ​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ប៉ុណ្ណោះ​ទេ​ មាន​មនុស្ស​ជា​ច្រើន ​ដែល​ធ្វើ​បែប​នេះ​មាន​ដូច​ជា​ វេជ្ជបណ្ឌិត មេធាវី កម្មករ សូម្បីតែទារក ក៏​មាន​ថត​ដែរ​»។

ចំ​ពោះ​ការ​ថត​រូប​ដ៏​ពេញ​និ​យម​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​អ៊ិន​ធឺ​ណែត​ ធ្វើ​ការ​ចែក​រំ​លែក​តៗ​គ្នា​ ដែល​ជា​ហេតុ ​ធ្វើឲ្យ​​​មាន​ពួក​ឧក្រិត​ជន​ មាន​ការ​កើន​ឡើង​ ហើយ​ពួក​គេ​មាន​សកម្ម​ភាព​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ដូច​ជា​ ប្លន់​សម្លាប់​ និង​ជំរិតតាមប្រព័ន្ធអ៊ិន​ធឺ​ណែតផងដែរ។

គួរ​បញ្ជាក់​ដែរ​ថា​ ការ​ថត​រូប​ «Flaunt Your Wealth» ឬ​ហៅ​ថា​​ «Falling Stars Challenge» មាន​ប្រ​ភព​មក​ពីប្រ​ទេស​រុស្ស៊ី​ សម្រាប់​​កូន​មហា​សេដ្ធី​ បង្អួត​​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន៕

ប្រ​ភព៖ CNN

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment