កំ​ពូល​សត្វ​ឆ្លាត​ៗ​ទាំ​ង​​ ១០ ​ដែល​រស់​នៅ​លើ​ផែន​ដី​

យើង​​ដឹង​ហើយ​ថា​ មនុស្ស​មាន​ភាព​ឆ្លាត​វៃ​ជាង​គេ​​ នៅ​លើ​ផែន​ដី​យើង​នេះ​​ ហើយមាន​​សមត្ថភាព​ក្នុង ការ​គិត​ ការ​ពិចារ​ណា​ មាន​អា​រម្មណ៍​ អ្វី​ដែល​ពិ​សេស​នោះ​ គឺ​មនុស្ស​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាងបាន​ទាំង​អស់។

យ៉ាង​ណា​មិញ​​ ពពួក​សត្វ​ក៏​មាន​ភាព​ឆ្លាត​វៃ​​ដែរ​ ថ្វី​ស្បីត​តែ​​ខួរ​ក្បាល​វា​តូច​ក៏​ពិត​មែន​ ប៉ុន្ដែ​ពួក​វា​ក៏​មាន​ភា​សារ​របស់​វា​ ហើយ​អាច​​ធ្វើ​អ្វីៗ​បានយ៉ាង​ប្រ​សើរ​ផង​ដែរ។

ខាង​ក្រោម​នេះ​ ជា​ពពួកសត្វ​ដែលឆ្លាត​ទាំង​​ ១០៖

១០, សត្វ​ស្រ​មោច

ប្រ​សិន​បើ​យើង​ និ​យាយ​ពី​មាឌ​នឹង​សមត្ថ​ភាព​របស់​វា​ គឺ​មិន​សាក់​សម​គ្នា​នោះ​ទេ​​។ ស្រ​មោច ​គឺ​ជា​សត្វ​ដែលមាន​មាឌ​​ ​និង​មាន​ខួរ​ក្បាល​​​តូច​ជាង​គេ​បំ​ផុត​​ ក្នុង​ចំ​ណោម​សត្វ​ទាំង​អស់​ ប៉ុន្ដែ​វា​ជា​ពពួក​សត្វ​ដែល​ឆ្លាត​​។

ប្រ​ព័ន្ធ​ទំ​នាក់​ទំ​នង​ នៅ​ក្នុង​សង្គមសព្វ​ថ្ងៃ​នេះ​ យើង​សង្កេត​ឃើញ​ថា​​ ត្រូវ​បាន​គេ​ធ្វើ​តម្រាប់ ​តាម​សត្វ​ស្រ​មោច​ដែលគួរ​ឲ្យ​ចាប់​អា​រម្មណ៍​ ។ ថ្វី​ត្បិត​តែ​វា​​មិន​អាច​និ​យាយ​បាន​មែន​ពិត​ ប៉ុន្ដែ​វា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ អាច​ធ្វើ​អ្វីៗ​ដែល​មនុស្ស​នឹក​ស្មាន​មិន​ដល់​​។

៩, សត្វ​ដំរី​

នេះ​ជា​ពពួក​ថនិក​សត្វ​ធំ​ជាង​គេ​ ហើយ​ក៏​ជា​ពពួក​សត្វ​ដែល​ខ្លាំ​ង​ជាង​គេ​ផង​ដែរ​ ។ ពួក​វា​មាន​ខួរ​ក្បាល​ធំ​ ​ ហើយ​វា​​ក៏​ជា​សត្វ​ឆ្លាត​មួយ​ក្នុង​ចំ​ណោម​សត្វ​ឆ្លាត​ៗ​ទាំង​ ១០ នៅ​លើ​លោក​យើង​នេះ​។

វា​មាន​សមត្ថភាព​ អាច​ធ្វើ​សម្លេង​បាន​ជា​​ច្រើន​ប្រ​ភេទ​ ហើយ​វា​ក៏​អាច​ប្រើប្រាស់​​ឧបករណ៍​បាន​យ៉ាង​​ច្រើន​ នៅ​ក្នុង​ព្រៃ​សម្រាប់​ចាប់​ចំណី​ ។

៨, សត្វ​ជ្រូក​

​ការ​សិក្សា​ជា​ច្រើន ​បាន​បង្ហាញ​ថា​ សត្វ​ជ្រូក​មាន​ភាព​វ័យ​ឆ្លាត​ ដូច​កូន​ក្មេង​ទើប​តែ​មាន​អា​យុ​ ៣ ឆ្នាំ​អញ្ចឹង​ដែរ​ ។ កូន​ជ្រូក​តូច​ៗ​ អាច​យល់​នូវ​អ្វី ​ដែល​មេ​របស់​វា​កំ​ពុង​និយាយ​ ​តាមរយៈ​សម្លេង​ខុសៗ​គ្នា​ ដែរ​ពួក​វា​ប្រើ​ ។

៧, សត្វ​មឹក​

សត្វ​មឹក​​ គឺ​ជា​សត្វ​ដែល​មិន​មាន​ឆ្អឹង​ខ្នង​ តាម​​ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ ពួក​វា​គឺ​ជា​អ្នក​ប្រ​មាញ់​ដ៏​មាន​ជំ​នាញមួយ​​ វា​ចេះ​ប្រើ​គំ​និតបានយ៉ាង​ឆាប់​រហ័ស​​ ក្នុង​ពេល​ប្រ​មាញ់​ និង​រត់​គេច​ស​ត្រូវ​ផង​ដែរ​ ។

ពួក​វា​មាន​វិ​ធី​សាស្ដ្រ​ជា​ច្រើន​ ដើម្បី​ការ​ពារ​ខ្លួន​ពី​សត្រូវ​ នៅ​ពេល​ដែល ​ពួក​វា​បាន​ជួប​ស​ត្រូវ​​ វា​បាន​ប្ដូរ​ព៌ណ​​ខ្លួន​របស់​វា​ទៅ​ជា​ព៌ណ​​ខ្មៅ​ភ្លាម​ ។

៦, សត្វ​ឆ្កែ​

សត្វ​ឆ្កែ ​ជា​សត្វ​ដែល​ឆ្លាត​ ​អាច​យល់​អ្វី​ៗ​គ្រប់​យ៉ាង​ ហើយ​អាច​ធ្វើ​អ្វី​ទៅ​តាម​ពាក្យ​បញ្ជាបានទាំង​អស់​។ ពួក​វា​អាច​យល់​ពី​អា​រម្មណ៍​របស់​មនុស្ស​យ៉ាង​ងាយ​ស្រួល​ តាម​រយៈ​ការ​បញ្ចេញ​​អា​រម្មណ៍​ សប្បាយ​ កើត​ទុក្ខ​ ខឹង​ ទៅ​តាម​សម្មភាព​របស់​មនុស្ស​​។

៥, ត្រី​ដូហ្វីន

ត្រី​ដូ​ហ្វីន​​ ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រ​ឡាញ់​បំផុត​ វា​អាច​ស្គាល់​ខ្លួន​ឯង​ នៅ​ក្នុង​កញ្ចក់​ នៅ​ពេល​ដែរ​ពួក​វា​សម្ដែង​​ ។ ត្រី​ដូហ្វីន​ប្រ​ភេទ​ Bottlenose ត្រូវ​បាន​គេ​ស្គាល់​ថា​ វា​មាន​ខួរ​ក្បាល់​ធំ​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅក្នុង​ទឹក​​។

វា​អាច​ជួយ​មនុស្ស​ ស្វែង​រក​អាថ៏​កំ​បាំង​ជា​ច្រើន​ ដែល​ទាក់​ទង​ទៅ​នឹង​សមុទ្រ​ ហើយ​ពួក​វា​ អាច​បង្ហាញ​អា​រម្មណ៍ខុសៗ​គ្នា​ដូច​ជា​ សប្បាយ​ និង​កើត​ទុក្ខ​។

៤, សត្វក្អែក

សត្វ​ក្អែក​ មាន​ខួរ​ក្បាល​ប៉ុន​មេ​ដៃ​មនុស្ស​​ ប៉ុន្ដែ​ការ​ចង់​ចាំ​របស់​វា​វិញ​​ គឺ​មិន​សាក់​សម​ទៅ​នឹង​មាឌ​របស់​វា​ទេ​ ។ យោង​ទៅ​តាម​អ្នក​វិទ្យា​សាស្ដ្រ​ បាន​លើក​ឡើង​ថា​ សត្វ​ក្អែក​មាន​សមត្ថ​ភាព​ពិសេស​ ក្នុង​ការ​ចង​ចាំ​​ និង​ស្គាល់​មុខ​មនុស្ស​បាន​យ៉ាង​ល្អ​ ។

ផ្នែក​ផ្សេង​ៗ​​នៃ​ខួរ​ក្បាល​របស់​វា​ ត្រូវ​បាន​ថត​សកម្ម​ភាពបាន​យ៉ាង​ល្អ​​​ នៅ​ពេល​ដែល​ពួក​វា​ឃើញ​មុខ​មនុស្ស​​ ប្រ​សិន​បើ​យើង​ ​ធ្វើ​អ្វី​មួយ​ទៅ​លើ​វា​​ ។

៣, សត្វកណ្ដុរ​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ​ថា​ សត្វ​កណ្ដុរ​គឺ​ដូច​ទៅ​នឹង​មនុស្ស​អញ្ចឹង​​ វា​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ ធ្វើ​ឬ​មិន​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួនឯង​បាន។ ការ​សិក្សា​ក៏​បាន​បញ្ចាក់​ដែរ​ថា​ សត្វ​កណ្ដុរ​មានការ​​ភ្ញាក់​ផ្អើល​ យល់​ដឹង​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​មាន​ក្ដី​ស្រ​មៃ​​ ដូច​ទៅ​នឹង​មនុស្ស​ដែរ​ ។

២, សត្វសេក​​

សត្វ​សេក​មាន​ដើម​កំ​ណើត​ ចេញ​ពី​តំបន់​ត្រូ​ពិច​ ហើយ​ពួកវា​​អាច​និ​យាយ​តាម​ភា​សារ​របស់​មនុស្ស​បាន​ ។​ ​វា​អាច​រៀន​ចេះ​បាន​យ៉ាង​ឆាប់​រហ័ស​ ប្រ​សិន​បើ​យើង​និយាយ​ពាក្យ​ដដែល​ៗ នៅ​ចំពោះ​មុខ​វា​ ហើយ​វា​ចូល​ចិត្ដ​ស៊ី​ គ្រាប់​ធុញ​ជាតិ ​ផ្លែប៊រ​ និង​ផ្លែ​ឈើ​ ។

១, សត្វស្វា​​

សត្វ​ស្វា​ ​វា​មាន​ភាព​ស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស​ មិន​ត្រឹម​តែ​រូប​រាងប៉ុណ្ណោះ​ទេ​ សម្បី​តែ​ការ​គិត​ក៏​ដូចមនុស្ស​​គ្នា​ដែរ​ ។​ ការ​ទំ​នាក់​ទំ​នង ​នៅ​ក្នុង​ក្រុម​របស់​ពួក​វា​វិញ​ ពិត​ជាគួរ​ចាប់​អា​រម្មណ៍​មែន​​ ប្រ​សិន​បើ​ពួក​វា​ មាន​ការ​បណ្ដុះ​បណ្ដាលបាន​​ត្រឹម​ត្រូវ​វិញ​នោះ​ ពួក​វា​នឹង​អាច​និ​យាយ​ភា​សារ​របស់​មនុស្ស​បាន​ ៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment