បុរស​សង្ហា​ ព្រម​ទទួល​នារី​ពិ​ការ​ធ្វើ​ជា​ភរិយា

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​មនុស្ស​ជា​ច្រើន​ បាន​សម្ដែង​ការ​កោត​សរសើរ​ ចំ​ពោះ​ប្រ​វត្ដិ​ស្នេហា​របស់​ស្ដ្រី​ពិ​ការ​ និង​ស្វា​មី​ដ៏​សង្ហា​មួយ​គូរ​ក្នុង​ប្រ​ទេស​ថៃ​។ នាង​មាន​ឈ្មោះ​ថា​ Wintadcha អា​យុ​ ២៥​ ឆ្នាំ​ជា​អ​កុសល​ នាង​មាន​ជម្ងឺ​ដែល​ប៉ះ​ពាល់​ដល់​ជើង​ទាំង​ពីរ​របស់​នាង ​តាំង​ពី​កំ​ណើត​មក​ម្លេះ ហើយ​នាង​មិន​អាច​ដើរដោយ​ខ្លួន​ឯង​បាន​ឡើយ​ ដូច្នេះ​នាង​ត្រូវ​តែ​ជិះ​កៅ​អី​រុញ​។

នៅ​ពេល​ Wintadcha បាន​ឈាន​ដល់​ភាព​ពេញ​វ័យ​ នាងបាន​បាត់​បង់​ទំ​នុក​ចិត្ដ​ និង​ក្ដី​សង្ឃឹមចំ​ពោះ​ខ្លួន​ឯង​ ហើយ​នាងក៏​​មិន​ដែល​គិត​ពី​ស្នេ​ហា​ និង​ក្ដី​ស្រ​មៃ​ចង់​បង្កើត​គ្រួ​សារ​នោះ​ទេ​ ដោយ​សារ​តែ​នាង​មិន​ចង់​ក្លាយ​ជា​បន្ទុក​ដល់​អ្នក​ដ​ទៃ​។

ប៉ុន្ដែ​ថ្ងៃ​មួយ​ សេច​ក្ដី​ស្រ​ឡាញ់​បាន​កើត​ឡើង​ ដែល​នាង​មិន​ធ្លាប់​គិត​ពី​មុន​មក​សោះ​ Wintadcha បាន​ជួប​លោក​ Zatop Janjerdkan​ ដែល​ជា​បុរស​សង្ហា​ និង​មាន​ចិត្ដ​ល្អ ​ព្រម​ទទួល​នាងធ្វើ​ជា​ភរិយា។

ចំ​ពោះ​មូល​ហេតុ​ដែល​លោក​ Zatop Janjerdkan ​ជ្រើស​​រើស​នាង​ Wintadcha​ គាត់​បាន​និ​យាយ​ថា​ « គាត់​មិន​ខ្វល់​ចំ​ពោះ​រូប​រាង​ខាង​ក្រៅ​នោះ​ទេ​ ប៉ុន្ដែគាត់​បាន​កោត​សរសើរ ចំ​ពោះ​ភាព​ស្វា​ហាប់​ និង​ការ​តស៊ូ​របស់​នាង​ ហើយ​គាត់​បាន​ស្រឡាញ់​នាង​នឹង​ចង់​មើល​ថែ​នាង​អស់​មួយ​ជី​វិត​​ » ។

សេច​ក្ដី​ស្នេហា​របស់​គូរ​ស្នេហ៍​មួយ​គូរ​នេះ​ មាន​ភាព​ស្និត​ស្នាល​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ Wintadcha មិន​ត្រឹម​តែ​ទទួល​ក្ដី​ស្រ​ឡាញ់​ពី​ស្វា​មី​របស់​នាង​ប៉ុណ្ណោះ​ទេ​ នាង​ក៏​បាន​ក្លាយ​ទៅ​ជា​ម្ដាយ​គេ​ទៀត​ផង​។

អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​ Zatop Janjerdkan តែង​តែ​អង្គុយ​ក្បែរ​ប្រ​ពន្ធ​ ដើម្បី​មើល​ថែ​នាង​ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ ទទួល​បាន​កូន​ស្រី​ច្បង​ដ៏​ស្រស់​ស្អាត។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment