១២ យ៉ាងដែល​អាច​ជួយការពារ​ទ្រព្យសម្បត្តិក្នុង​ផ្ទះខណះពេលដែល​អ្នកមិននៅ

មិនថា​ប្រទេស​អ្នក​មាន​ ឬ ក្រ​នោះទេ ភាពអសន្តិសុខ​គឺ​តែង​តែ​កើត​​ឡើង​ជា​រើយៗ។ យោង​ទៅតាម​ ស្ថិតិមួយ​​របស់​ Barcelona បានបង្ហាញថា ៖ ក្នុង​មួយឆ្នាំៗអាគាជាង 7000 ខ្នង​ត្រូវ​បានលុកលុយ​បៀតបៀន​ដោយ​ចោរ។ តើ​អ្នក​មាន​វិធីសាស្ត្រ​ការពារផ្ទះរបស់​អ្នក​ដែរឬទេ ប្រ​សិន​ជា​អ្នក​មិន​មាន​លទ្ធភាព​បំពាក់ប្រព័ន្ធកាម៉េរាសុវត្ថិភាព។

ថ្ងៃនេះ Rapidder សូមលើក​យក​វិធីសាស្ត្រ ទាំង ១២ យ៉ាង​ដើម្បីបំផុសគំនិតទៅដល់អ្នកអានទាំងអស់៖

1- លាក់ទុករាល់របស់​មាន​តម្លៃរបស់អ្នក​ខណះពេលដែល​​មាន​មនុស្ស​ចម្លែកនៅក្នុង​ផ្ទះ

នៅ​ពេល​ដែល​ជាង​ទឹក​ ឬ ជាង​ភ្លើង​មក​ធ្វើ​ការ​ជួស​ជុល​ក្នុង​ផ្ទះ​របស់​អ្នក​ វា​គឺ​ជាឪកាស​មួយ​ដែល​អ្នក​ទាំងនោះ​សង្កេ​ត​មើល​របស់​មាន​តម្លៃ​នៅជុំវិញខ្លួន​គេ។ យល់​ល្អអ្នក​គួរ​តែ​លាក់​ទុក​របស់​ដែល​មាន​តម្លៃទាំងអស់​អោយ​ឆ្ងាយ​ពី​ភ្នែក​មនុស្ស​ទាំងនោះ។ ធ្វើ​បែប​នេះគឺ​ដើម្បីផ្តល់​​សុវត្ថិ​ភាព​តែ​ប៉ុណ្ណោះ មិន​មាន​ន័យ​ថា​ ជាងទាំងនោះគឺសុទ្ធសឹងតែជាចោរនោះទេ។

2-កុំអោយ​ជន​ឆ្លៀតឧកាស​លឺ ឬ បាន​ស្គាល់សំលៀង​ទូរស័ព្ទក្នុង​ផ្ទះរបស់អ្នក

ចោរគឺពិត​ជា​ឆ្លាតខ្លាំងណាស់ គេ​អាច​ប្រើ​វិសាស្ត្រ​មួយ​ ដោយ​ធ្វើ​ការទាក់ទងទៅផ្ទះយើងដោយប្រើ​ប្រាស់ប្រព័ន្ធទូរស័ព្ទ​សាធារណះ។

ពួកគេ​ធ្វើ​ការ​ហៅទៅកាន់អ្នកផ្ទះ និង រង​ចាំទទួល​ចម្លើយ។ ប្រ​សិន​បើ​ទូរស័ព្ទ​រោទ៏ខ្លាំង​តែ​គ្មាន​មនុស្ស​លើក​នោះ គេអាច​កត់​សម្គាល់ថា គ្មាន​មនុស្ស​នៅក្នុង​ផ្ទះឡើយ។ យល់ល្អអ្នក​គួរតែ​បន្ថយសម្លេង ឬ បិទការហៅចូល នៅពេលដែលអ្នកមិននៅផ្ទះ ដើម្បីធ្វើ​អោយជនខូចទាំងនោះ មិន​អាច​ស្មានដឹង។

3-ដំឡើងសោដែលទុកចិត្តបាន

យោង​ទៅតាម​របាយការណ៏​មួយ​នេះបាន​ឲ្យឱ្យ​ថា ចោរចំណាយ​​ពេល​មិន​ដល់​ ៦០ នាទីផង ក្នុង​ការ​បំបែកសោរ​ដោយ​ចូល​តាម​ទ្វា។ ហើយ​ ៧០% ត្រូវ​បាន​អោយ​ដឹង​ថា សោរទាំងនោះគឺ​ជា​ប្រ​ភេទសោរដែល​ចអោយចោរប្រើ​ដង្កៀប ឬ ម្ជុល​ដើម្បីដោះ។ សូមព្យាយាមប្រើ​ប្រភេទសោះណា​ដែល​មាន​សុវត្ថិភាពជាងនេះ។

4-ការពារបង្អួចរបស់អ្នក

វិធីសាស្រ្ត​ដ៏ពេញនិយមួយទៀត គឺ​ការ​ចូល​លួច​តាម​បង្អួច។ ដូច្នេះយើង សូម​ណែនាំអោយដំឡើង​ច្រឹង​ និង សោះជាមួយ​បង្អួច​ តែ​ត្រូវ​ដាក់​វា​នៅ​ផ្នែក​ខាងក្នុងផ្ទះ។

5-ថែរក្សាទឹកដីដែលនៅជុំវិញរបស់អ្នក

 

ប្រ​សិន​បើ​អ្នក​មាន​ផ្ទះ សូម​កំុអោយ​អ្នក​ណា​ម្នាក់​គិត​ថា ផ្ទះរបស់​អ្នក​គឺ​គ្មាន​មនុស្ស​រស់​នៅអោយសោះ។ សូម​រក្សា​ទេភាព​ ក៏​ដូច​ជា​លំអផ្ទះ​អោយ​ស្អាត​ជា​និច្ច ទោះបី​ជាអ្នក​មិន​សូវ​បាន​នៅផ្ទះ ឬ​ ក៏​ទៅដំណើរ​កំសាន្ត​។

6-ប្រើ​ប្រាស់​ពាក្យ​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ចោររាង​ញញើត

ចោរគឺ​មាន​ការភ័យខ្លាច​ដែល​ត្រូវ​បាន​ចាប់។ យើង​សូមណែនាំអោយ​បិទពាក្យ​ថា  “តំបន់ការពារ”។ វា​អាច​ធ្វើ​អោយ​ចោរ​សម្រចចិត្តសារជាថ្មីម្តង ទៅ ពីរដង​មុននិងចូល។

7-បោះចោលប្រអប់ណា​ដែល​មានតម្លៃ

 

ប្រ​សិន​បើ​យើង​បោះចោល​ប្រអប់​ទាំងមូល​ដូចជា ៖ ទូទឹកកក ទូរទ័ស្ទ ឬ អ្វី​ផ្សេង ដែល​បង្ហាញអោយចោរដឹងនោះ វាជា​រឿង​មួយ​ដែល​អាច​ធ្វើ​អោយយើង​បង់ខាង។ ដូច្នេះ សូម​បត់វាអោយ​តូច​ សិមយក​ទៅបោះចោល។

8- ទំនងជាមានបញ្ហា ឬ សង្ស័យ

 

ប្រ​សិន​បើ​អ្នកកំពុង​តែ​ដើរ​តាមផ្លូវ​ស្រាប់តែអ្នក​ឃើញមនុស្ស ឬ ដែល​ទំនងជា​មិនល្អនៅមុខផ្ទះរបស់អ្នកណា​ម្នាក់ កំពុង​មើលអ្នក ឬ រងចាំអោយអ្នកដើរទៅផុត។ សូមកំុខ្លាច អ្នកគ្រាន់តែលើដៃ ហើយសួរថា តើមានអ្នកណានៅផ្ទះដែរ ឬទេ។

9-ត្រួតពិនិត្យ​សោរផ្ទះ​របស់អ្នក

 

មុនពេលអ្នកចូលក្នុង​ផ្ទះ សូមពិនិត្យ​មើល​សោះសិន​ នៅពេលដែល​យើង​ឃើញថាសោះត្រូវ​បាន​កំទេច ឬ ខូចទ្រង់ទ្រាយ នេះហើយ​ជាឧកាស​ដែល​យើង​អាច​ហៅពូលីសទាន់ពេលវេលា។

10-អនុញ្ញាត្តិ​អោយពន្លឺចូលផ្ទះ

 

សូមកុំបិទវាំងនន​ចោលជាច្រើន​ថ្ងៃ ព្រោះចោរអាចគិតចា​គ្មាន​នណាម្នាក់នៅក្នុង​នោះ។ រាល់ពេលដែល​អ្នកចេញក្រៅសូមបើវាំងននបន្តិច​ដើម្បីអោយពន្លឺចូល។ វា​អាច​ធ្វើ​អោយចោរយល់ច្រលំថា មានមនុស្សកំពុងនៅ។

11-កុំហុចព័ត៌មានតាមទូរស័ព្ទ

អ្នកគួរតែប្រុងប្រយ័ត្នជាមួយក្រុមហ៊ុនសេវាកម្ដែលចម្លែក សួរសំណួរអំពីកន្លែងធ្វើការ ម៉ោង ឬ សមាជិករស់នៅជាមួយអ្នក។ វាជាវិធីសាស្រ្តមួយដែលចោរប្រើដើម្បីរកមើលប្រវត្តិ អចលនទ្រព្យ និង ពេលវេលាសមស្របបំផុតសម្រាប់លុកលុយ។

អ្នក​ណា​មាន​វិធីសាស្ត្រ​ណា​ដើម្បី​ការពារកំអោយចោរលួច? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើងឥឡូវនេះ។

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment