អ្នក​រត់​តាក់​ស៊ី​ស្អាត​ជាងគេបំ​ផុត​ នៅ​ប្រ​ទេស​ជប៉ុន

ខណៈ​ពេល​ដែល​មាន​ ការ​កក់​ស្ទះ​ចរា​ចរណ៍​ មិន​ថា​តែ​ប្រ​ទេស​កម្ពុ​ជា​ ឫ​បណ្ដាល​ប្រ​ទេស​ផ្សេង​ៗ​ឡើយ​ ចំ​ពោះ​បញ្ហា​មួយ​នេះ​ គឺ​ជៀស​មិន​ផុត​ឡើយ។

យ៉ាង​ណា​មិញ​ យើង​ក្រ​ឡែក​ទៅ​មើល​ប្រ​ទេស​ ដែល​គេ​ចាត់​ទុក​ជា​ ប្រ​ទេស​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​លោក មិន​ថា​បច្ចេក​វិ​ទ្យា​ ចំ​ណេះ​ដឹង​ ឫ​ទំ​លៀម​ទំ​លាប់​នោះ​ទេ​ សម្រាប់​ប្រ​ទេស​មួយ​នេះ​ ពិត​ជា​ល្អ​ខ្លាំង​ណាស់​។

ថ្មី​ៗ​នេះ​ នៅ​លើ​បណ្ដាល​សង្គម​ បាន​ធ្វើ​ការ​ចែក​រំ​លែក​តៗ​គ្នា​ ពី​សម្រស់​អ្នករត់​​តាក់​ស៊ីជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ «Ikuta Kana»។ Ikuta នាងគឺ​ជា​​តារា​ម៉ូ​ដែល​ ហើយ​អា​ជីព​បើក​ឡាន​តាក់​ស៊ី​នេះ​ គ្រាន់​តែ​ជា​ការងារ​ទី​ ២​ របស់​នាង​ប៉ុណ្ណោះ​។

ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ មាន​វ័យ​ ២៤ ឆ្នាំ​មក​ពី​ទី​ក្រុង​ Nagano ដំ​បូង​ឡើយ​ នាង​​ចាប់​អា​ជី​ព​ជា​តា​រា​ម៉ូ​ដែល​ក្នុង​ទស្សនា​រដ្ដីមួយ​​ ហើយ​នាង​បានទទួល​ការ​ចាប់​អារម្មណ៍​ ពី​សំ​ណាក់​ម​ហា​ជន​ជា​ច្រើន​ ក្រោយ​ពី​បញ្ចប់​ ការ​សិក្សា​នៅ​សកល​វិ​ទ្យា​ល័យ​ នាង​ក៏​ចាប់​មុខ​របរ​នេះ​មួយ​ទៀត​៕

សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment