ហេតុ​ការ​ណ៍​មួយ បាន​បណ្ដាល​ឲ្យ​មនុស្ស​មួយ​គ្រួ​សារ​ស្លាប់​ទាំង​អស់​

យោង​ទៅ​តាម​ព័ត៌មាន​របស់​ក្រ​សួង​ដឹក​ជ​​ញ្ចូល​តៃ​វ៉ាន​ បាន​និ​យាយ​ថា​ រថ​ភ្លើង​មួយ​ខ្សែស្ថិត​នៅ​តាម​តំ​បន់​ឆ្នេ​រ បាន​ធ្វើ​ដំ​ណើរ​ពី​ Shulin ទៅ​ Taitung ហើយ​រថ​ភ្លើង​មួយ​ខ្សែ​នេះ​ ​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក​ នៅ​ថ្ងៃ​ទី​ ២១ ខែ​តុ​លា​ វេ​លា​ម៉ោង​ ៥ ល្ងាច​។

អាជ្ញាធរតៃ​វ៉ាន​ កំ​ពុង​ធ្វើ​ការ​ស៊ើបអង្កេត ដែល​បណ្ដាល​ឲ្យ​រថ​ភ្លើង​ដឹក​អ្នក​ដំ​ណើរ​ចំ​នួន​ ៣៦៦​ នាក់​នេះ​ ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក​ ដែល​ស្ថិត​នៅ​ភាគឦសានតៃវ៉ាន​។ ចំ​ពោះ​ហេតុ​ការ​ណ៍​មួយ​នេះ​ដែល​ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៨​ នាក់​បាន​ស្លាប់​ និង​ ១៧៨​ នាក់​មាន​របួស។

បើ​យោង​ទៅ​តាម​ប្រ​ភព​សារ​ព័ត៌​មាន​របស់​ CNN និង​ទូរ​ទស្សន៍​មួយ​របស់​តៃ​វ៉ាន​ បាន​និ​យាយ​ថា​ ​ចំ​ណោម​មនុស្ស​ស្លាប់​ទាំ​ង​ ១៨​ នាក់​ ក្នុង​នោះ​មាន​គ្រួ​សារ​មួយ​ដែល​មាន​សមា​ជិក​ ៨ នាក់​បាន​ស្លាប់​ទាំង​អស់​ ខណៈ​ពេល​ដែល​ពួក​គេ​ បាន​ត្រលប់​មក​ពី​ការ​ចូល​រួម​ពិធីមង្គលការមួយនៅទីក្រុង Taipei៕

 

ប្រភព​៖​ CNN

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment