wow !! កាន់តែចាស់ កាន់តែស្អាត

អស់​រយៈ​ពេលជាង​ ១៦ ឆ្នាំ​មក​ហើយ​ ដែល​តារាពហុ​ជំនាញ​រូប​នេះ​​ បាន​ដើរ​​ចេញ​ពី​សិល្ប៍។ នាង​មាន​ឈ្មោះ​ថា​ Katreeya​ អា​យុ​ ៤២​ ឆ្នាំ​ ហើយ​នាង​កើត​នៅ​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា​ ឆ្នាំ​ ១៩៧៦។ Katreeya មាន​អា​ជីព​ជា​អ្នក​ចម្រៀង​ តារា​សម្ដែង​ តារា​បង្ហាញ​ម៉ូត​ តារា​ភាពយន្ដ​ ហើយ​ក៏​ជា​អ្នក​ជំ​នួញ​ផង​ដែរ។

ទោះ​បី​ជា​ Katreeya បាន​ដើរ​ចេញ​ពី​សិល្បៈ​ក្ដី​ រីឯ​សម្រស់​របស់​នាង​វិញ​ គ្មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​ នៅ​តែ​ស្អាត​ដូច​ក្មេង​អញ្ជឹង​ ហើយ​ក៏​គ្មាន​នរ​ណា​ម្នាក់​ជឿ​ថា​នាង​មាន​អា​យុ​ ៤២​ ឆ្នាំ​នោះ​ទេ។

ថ្មី​ៗ​នេះ​ Katreeya បាន​បង្ហោះ​រូប​របស់​ខ្លួន​ កាល​ពី​ ១៦​ ឆ្នាំ​មុន​​ នៅ​ក្នុង​ Instagram ដែល​ធ្វើឲ្យ​អ្នក​គាំ​ទ្រ​រូប​នាង​​ មាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ពី​សម្រស់​នឹង​អាយុ​របស់​នាង។

សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

កាលពី ១៦ ឆ្នាំ​មុន

រូបបច្ចុបន្ប

គួរបញ្ជាក់​ដែល​ថា​ Katreeya ក៏​ធ្លាប់​មក​ប្រ​ទេស​កម្ពុជា​ដែរ​ នៅ​ក្នុង​ឆ្នាំ​ ២០១៨​ នេះ​ ក្នុង​កម្មវិធី​ជប់លៀងមួយ​ របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែម៉ូគ្លីនិក នៅ​សណ្ឋាគារ​សូ​ហ្វី​តែល កាល​ពី​កន្លង​ទៅ​ថ្មីៗនេះ​ដែរ៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment