Baldwin បាន​បង្ហាញពីសម្រស់ ក្នុង​ថ្ងៃ​ខួប​កំ​ណើត​របស់​ខ្លួន

តា​រា​ម៉ូ​ដែល​ជន​ជាតិ​អៀរឡង់ឈ្មោះ​ «Baldwin» មាន​អា​យុ​ ២២​ ឆ្នាំ បាន​បង្ហាញពីសម្រស់ ក្នុង​ថ្ងៃ​ខួប​កំ​ណើត​របស់​ខ្លួន​ នៅ​លើ Instagram កាល​ពី​ថ្ងៃ​អង្គារ៍​​នេះ​។

យ៉ាង​ណា​មិញ ការ​បង្ហោះ​រូប​ថត​ស៊ិច​ស៊ីរបស់​ Baldwin នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ Los Angeles​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្មេង​ស្រី​ម្នាក់​នេះ​ ធ្លាប់​ច្រៀង​ជា​មួយ​តា​រា​ចម្រៀងរ៉េប «Angel Haze» ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។

រូប​ថត​របស់​នាង​ ត្រូវ​បាន​ថត​ដោយ​លោក​ «Bones Pumpkin Patch» នៅ​ទី​ក្រុង​ Los Angeles ហើយ​បាន​ចែក​ចាយ​រូបទាំង​នេះ​នៅ​លើ​ Instagram។ ចំ​ពោះ​សំ​លៀក​បំ​ពាក់​វិញ​ នាង​បាន​ស្លៀក​រ៉ូប​ព៌ណ​ផ្កា​ឈូក​ មាន​រូប​ផ្កា​ ជា​មួយ​នឹង​​ម្កត់​នៅ​ពី​លើ​ក្បាល ដោយ​សរសេរ​ពាក្យ​ថា​ «រីក​រាយ​ថ្ងៃ​ខួប​កំ​ណើត​»។

នាង​ធ្លាប់​បាន​ចូល​រួម​ក្នុង​កម្មវិធី​ «Guess Girl» ក្នុងឆ្នាំ ២០១៧ ហើយ​ធ្លាប់​បាន​ចូលរូម​ជា​មួយ​ អ្នក​ជំ​នួញ​ធំៗ​មួយ​ចំ​នួន​ដូចជា​ Anna Nicole Smith,​ Claudia Schiffer,​ Drew Barrymore និង​ Kate Upton៕

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment