ស្ត្រីម្នាក់​ធ្លាក់​ពី​លើ​អាគា​ជាន់ទី​ ២៧ នៅពេលដែល​នាង​កំពុង Selfie លើ​យ៉រ (មានវីដេអូ)

នេះ​គឺ​ជាទិតភាពរបស់​ស្ត្រី​ម្នាក់ ឈ្មោះ Sandra Manuela da Costa Aposto ដែល​បានធ្លាក់​ចុះ​ពី​លើ​​អាគាជាន់ទី ២៧ ខណះពេល​ដែល​នាង​ព្យាយាម​ថត​រូប Selfie ។

តំរុយ​មួយ​ចំនួន​​ត្រូវ​បាន​អ្នក​ធ្វើ​ការ​សំណង់​នៅ​ក្បែរ​នោះ និ​យាយ​ថា ពួក​គេ​បាន​ឃើញ​នាង ធ្លាក់​ចុះ​មក​ ដោយ​កាន់​ដង​ Selfie ជាប់​មិន​ព្រម​លែង​នោះទេ។

រំពេច​នោះ កណ្តឹង​ប្រ​កាស​អាសន្ន​បាន​បន្លឺឡើង ហើយ​ក្រុម​គ្រូពេទ្យ​​ក៏បាន​ទៅដល់​កន្លែង​កើត​ហេតុ​ដើម្បី ធ្វើ​ការ​សង្គ្រោះ​បន្ទាន់ តែ​ជា​អកុសល​នាង​បាន​បាត់​បង​ជីវិត​​បាត់​ទៅហើយ។

អ្នក​ការ​សែត​ក្នុង​តំបន់​​បាន​និយាយ​ថា​ រឿង​ក្តី​នេះកំពុង​ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅឡើយ តែ​យ៉ាង​ណា​ក្តី ពូ​លីស​បាន​​និយាយ​​ថា Sandra  អាច​និង​ត្រូវ​​កម្លាំង​ខ្យល់​បុក ដែល​ជា​ហេតុ​ធ្វើ​អោយ​នាង​ បាត់​បង់​តុល្យភាព។

គួ​បញ្ជាក់​ដែរ​ថា Sandra  បាន​ធ្លាក់​ចុះ​ពី​អាគា Luxor Tower នៅក្នុងទីក្រុងប៉ាណាម៉ា ហើយ​នាង​បាន​បាត់​បង​ជីវិតនៅ ម៉ោង ១០ព្រឹក ថ្ងៃទី ១៣ខែតុលា។

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment