អា​ជី​វ​កម្ម​មួយ​ ត្រូវ​បាន​ហាម​ឃាត់​ក្នុងរដ្ធ​តិច​សាស់ (មាន​វី​ដេ​អូ​)

អា​ជី​វ​កម្ម​​ដាក់​តុ​កា​តា​​ស៊ិចជា​លើក​ដំ​បូង​ ក្នុង​សហ​រដ្ធ​អា​មេ​រិច​​​​ ត្រូវ​បាន​ហាម​ឃាត់​ ដោយ​រដ្ធ​មន្ដ្រី​ក្នុង​រដ្ធ​តិច​សាស់។

ក្រុម​ហ៊ុនមួយ​ឈ្មោះ​ថា​​ KinkySdollS​ ដែល​មាន​ទី​តាំង​នៅ​ទី​ក្រុង​តូរ៉ុន​តូ​​ ​មាន​គម្រោង​ចង់​បើកអា​ជីវ​កម្ម​ ​នៅ​ទី​ក្រុងហ៊ូស្តុន ដែលជា​​ហាង​លក់​ និង​​ជួល​តុ​កា​តា​ស៊ិចមួយ​។

ការ​រួម​ភេទ​ម្ដងៗ​ មាន​តម្លៃ​ចាប់​​ពី​ ២,៥០០ ដុល្លា​ សម្រាប់​មនុស្ស​ម្នាក់​​ ពួក​វា​មាន​បំ​ពាក់​ប្រ​ព័ន្ធ​​ AI ដែល​អាច​ធ្វើ​ឲ្យ​វា​ មាន​អារម្មណ៍ដូច​ទៅ​នឹង​មនុស្ស​អញ្ចឹង​ ហើយ​ថែម​ទាំង​អាច​សន្ទ​នាជា​មួយ​យើង​ ក្នុង​ពេល​រួម​ភេទ​បាន​ទៀត​ផង​។

រី​ឯ​នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាវិញ​ មាន​ក្រុម​ហ៊ុន​មួយ​ បាន​បើក​សេ​វាបំ​រើ​​ផ្លូវ​ភេទ​ ដែល​តម្រូវ​ឲ្យ​អ​តិ​ថិ​ជន​ចំ​ណាយ​ 17 ផោនក្នុងរយៈពេល 30 នាទី ៧០​ ផោន​សម្រាប់​មួយ​ម៉ោង​ និង​ ១២០​ ផោន​សម្រាប់រយៈពេលពីរម៉ោង។

ប៉ុន្តែក្រុមប្រឹក្សានៅ​ទី​ក្រុងហ៊ូស្តុនវិញ​ បាន​ផ្លាស់​ប្ដូរ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ដើម្បី​រា​រាំង​ពា​ណិជ្ជ​កម្ម​មួយ​នេះ​។

លោក Houston Mayor Sylvester Turner បាន​ប្រាប់​អ្នក​សារ​​ព័ត៌​មាន​ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សាដែល​ថា​​ «នេះ​ជា​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ការ​កែ​ប្រែ ឲ្យ​ក្លាយ​ជា​ទី​ក្រុងដ៏​​ស្រស់​ស្អាត​មួយ​ ហើយ​ក៏​មិន​សំ​ដៅ​ទៅ​លើ​មុខ​ជំ​នួញ​ណា​ឡើង»​​​ ហើយលោក​​បាន​បន្ថែម​ទៀត​ថា​ «លោក​មិន​អនុញ្ញាត្ដិ​ឲ្យ​បានមាន​ ការ​បើក​សេវា​ផ្លូវ​ភេទ​នៅ​ក្នុង​ទី​ក្រុង​ឡើយ​​»។

សូម​ទស្ស​នា​វី​ដេ​អូ​ខាង​ក្រោម​៖

ប្រ​ភព​​៖ mirror

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment