ពិតជា​គួរឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ !! សម្រាប់ម្ចាស់ក្លឹប​ Leicester

កូន​ស្រី​ច្បង​របស់​ម្ចាស់​ក្លឹប​ Leicester ​លោក​ Vichai Srivaddhnaprabha គឺ​មិន​បាន​ស្ថិត​នៅ​ក្នុង ​ឧទ្ធ​ម្ភា​ចក្រ​របស់​ឪ​ពុក​ខ្លួន​នោះ​ទេ​ ខណៈ​ពេល​ដែល​វា​ បាន​ធ្លាក់​នៅ​ក្បែរ​ពហុ​កី​ឡា​ដ្ឋាន​ King Power​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ។

រ​បាយ​ការណ៍​មុន​ៗ​ បាន​រាយ​ការណ៍​ថា​លោក​ Voramas Srivaddhnaprabha​ ក៏​ជា​មនុស្ស​ម្នាក់ ​ក្នុង​ចំ​ណោម​មនុស្ស​ទាំង​ ៥ នាក់​ដែល​នៅ​លើ​យន្ដ​ហោះ​​ មុន​ពេល​​ធ្លាប់ចុះ​ក្រោម​​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​យល់​ថា​​ ក្នុង​ចំ​ណោម​អ្នក​ទាំង​អស់​ នៅ​លើ​ឧទ្ធ​ម្ភា​ចក្រ​នោះ​ គ្មាន​កី​ឡា​ករ​នោះ​ទេ​ ហើយ​ការ​ធ្លាប់​នេះ​​ គឺ​ក្រោយ​ពេល​មាន​ការ​ប្រ​កួត​ស្មើ​ ១-១ រវាង​ Leicester​ ជា​មួយ​ក្រុម​ West Ham។

លោក​ Srivaddhnaprabha​ មាន​អាយុ​ ៦១​ ឆ្នាំ ​តាម​ធម្មតា​ គាត់​តែង​តែ ​មក​មើល​ការ​ប្រ​កួត​​ ជា​មួយ​ក្រុម​គ្រួសារ​​ ដោយ​ជិះ​ឧទ្ធម្ភាគចក្ររបស់គាត់​ ជា​ញឹកញាប់​ គេ​សង្កេត​ឃើញ​ថា​ កូនទាំ​ង​ ៤​ នាក់របស់​លោក ក៏​មក​ទស្ស​នា​ដែរ។

របាយ​ការណ៍​ចុង​ក្រោយ​នេះ​ បាន​ចុះ​ផ្សាយ​ថា​​លោក​ Voramas ត្រូវ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​មួយ​នេះ ជា​មួយ​អ្នក​បើក​បរ​ ២​ នាក់​ និង​អ្នក​ដំ​ណើរ​ដែល​ មិនស្គាល់អត្តសញ្ញាណ ២​ នាក់​ទៀត។

គួរ​បញ្ជាក់​ដែល​ថា​ លោក​ស្រី Voramas​ ឬ​ហៅ​ថា​​ Rux​ ជា​កូន​ច្បង របស់​មហា​សេដ្ឋី​ Vichai​ និង​លោកស្រី Aimon Srivaddhnaprabha។​

លោក​ស្រី​​ Aimon​​ មាន​ដើម​កំ​ណើត​នៅ​ប្រ​ទេស​ថៃ​ កាល​គាត់​មាន​អា​យុ​ ៣៧​ ឆ្នាំ​​ គាត់​បាន​បន្ដ​ការ​សិក្សា​ នៅ​ចក្រភព​អង់​គ្លេស​ ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំ​នាញ វាយនភណ្ឌ​ និង​រចនា​ម៉ូត​ ពី​សកល​វិ​ទ្យា​ល័យ​ក្នុង​ទី​ក្រុង។

នាម​ត្រ​កូល​គ្រួ​សារ​របស់​លោក​ Srivaddhanaprabha ត្រូវ​បាន​ប្រ​ទាន​ដោយ​ អ​តីត​ព្រះ​ម​ហា​ក្សត្រ​ថៃ​ Bhumibol នៅ​ឆ្នាំ​ ២០១៣​៕

ប្រភព៖​ MIRROR

 

ហាម​ដាច់ខាត​មិនអោយ​ចម្លងអត្ថបទពី rapidder.com ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ សូមទំនាក់ទំនងលេខទូរស័ព្ទ 093 223 854

អត្ថបទ​ទាក់ទង

Leave a Comment